ចរាចរណ៍
រថយន្តស៊េរីទំនើប បុកបុរសជាងជួសជុលរថយន្ដម្នាក់ស្លាប់ក្នុងថ្លុកឈាម
បុរសម្នាក់ជាជាងជួសជុលរថយន្ត ត្រូវបានរថយន្តស៊េរីទំនើបម៉ាកMGមួយគ្រឿងបើកបរក្នុងល្បឿនលឿនមកបុកពេញទំហឹងបណ្ដាលឲ្យបោកក្បាលស្លាប់ក្នុងថ្លុកឈាម បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ និង៤០នាទីយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ នៅចំណុចមុខខារ៉ាអូខេ ហ្គោលដិនថោន តាមបណ្ដោយផ្លូវព្រៃស ក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ថៃ ភេទប្រុស អាយុជាង២០ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅបន្ទប់ជួលក្បែរកន្លែងកើតហេតុ មានស្រុកកំណើត នៅខេត្តត្បូងឃ្មុំ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាកMGមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BI-1749 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រៃស ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ បានជ្រុលចង្កូតទៅបុកម៉ូតូជនរងគ្រោះម៉ាកស្មាក់វី ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BP-2773 ដែលធ្វើដំណើរបញ្ច្រាសទិសដៅគ្នាពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះភាគីខាងម៉ូតូប៉ើងជិត៣០ម៉ែត្របែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ភ្លាមនោះតៃកុងរថយន្តបង្កក៏ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនរួចបញ្ជូនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ដើម្បីធ្វើការសួរនាំ និងប្រគល់ឲ្យសមត្ថកិច្ចជំនាញចរាចរណ៍តាមក្រោយ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅនគរបាលជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយកម៉ូតូនិងរថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមច្បាប់។ ដោយឡែកសពជនរងគ្រោះត្រូវសមត្ថកិច្ចធ្វើកំណត់ហេតុនិងទំនាក់ទំនងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ ៖ រ៉ាវុទ្ធ



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


