ចរាចរណ៍
រថយន្តស៊ីទែនដឹកស៊ីម៉ង់ងងុយដេកធ្លាក់ផ្លូវក្រឡាប់បះជើង សំណាងមិនមានគ្រោះថ្នាក់ដល់មនុស្ស
បាត់ដំបង ៖ តាមមតិប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានសន្និដ្ឋានថា ទំនងអ្នកបើកបរងងុយដេកបានបើកធ្លាក់ផ្លូវបណ្តាលឲ្យក្រឡាប់បះជើងឡើងលើ តែសំណាងល្អមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់មនុស្ស ខណៈដែលម្ចាស់ផ្ទះមិនទាន់ក្រោកពីដេក។
សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កដោយខ្លួនឯងខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង០៣និង៤០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១នេះនៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងមុខផ្សារតាឌុក ស្ថិតក្នុងភូមិពពាល ខែឃុំអូរតាគីស្រុកថ្មគោល ខេត្តបាត់ដំបង។

រថយន្តដឹកស៊ីទែនស៊ីម៉ង់ត៍ ដែលក្រឡាប់ខាងលើជាប្រភេទរថយន្តធុនធំភ្លៅ៥បើកបរដោយបុរសឈ្មោះផា ង៉ា អាយុ២១ឆ្នាំ រស់នៅភូមិថ្មី ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។ តាមសម្តីប្រជាពលរដ្ឋ ដែលបានឃើញហេតុការណ៍បានប្រាប់ថា មុនកើតហេតុគេឃើញរថយន្តធុនធំនេះបានបើកបរក្នុងទិសដៅពីត្បូងទៅជើង(បាត់ដំបងបន្ទាយមានជ័យ)ក្នុងល្បឿនយ៉ាងលឿនលុះមកដល់ចំណុចកើតហេតុខាងលើទំនងអ្នកបើកបរងងុយដេកហើយងោក១ភាំង ក៏បានរ៉េចង្កូតធ្លាក់ផ្លូវបណ្តាលឲ្យក្រឡាប់ចូលប្រឡាយមុខផ្ទះប្រជាពលរដ្ឋតែម្តង ហើយមិនបណ្តាលឲ្យមាននរណាម្នាក់រងរបួសឡើយ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យនិងបានទំនាក់ទំនងទៅម្ចាស់ក្រុមហ៊ុនរថយន្តខាងលើឲ្យចូលខ្លួនមកដោះស្រាយសំណង ឬ ជួសជុលក្នុងការខូចខាតប្រព័ន្ធលូខាងមុខផ្ទះរបស់បងប្អូនប្រជាពលរដ្ឋឡើងវិញ៕
ដោយ ៖ សៅ សារិទ្ធ


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ