ចរាចរណ៍
ព្រះសង្ឃ៤អង្គបានរងរបួសធ្ងន់ស្រាលក្នុងគ្រោះថ្នាក់ចរាចរណ៍មួយនៅស្រុកកូនមុំ
ព្រះសង្ឃ៤ព្រះអង្គ បានរងរបួសធ្ងន់ស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តនិងម៉ូតូកង់បីឥណ្ឌា ក្នុងទិសដៅស្របទិសគ្នាពីកើតទៅលិច។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើងនៅវេលាម៉ោង៨និង១៥នាទីព្រឹក ថ្ងៃទី៨ខែមីនា ឆ្នាំ២០២១ តាមកំណាត់ផ្លូវជាតិលេខ៧៨ ទល់មុខវត្តត្រពាំងច្រេស ស្ថិតនៅក្នុងភូមិ១ ឃុំត្រពាំងច្រេស ស្រុកកូនមុំ។
យោងតាមរបាយការណ៍របស់អធិការនគរបាលស្រុកកូនមុំបានឲ្យដឹងថា ព្រះសង្ឃ៤អង្គដែលរងរបួសធ្ងន់និងស្រាលមានព្រះនាម ១,ព្រះនាម បេប កែវរត្រ័សុវណ្ណស៊ិន ព្រះជន១៦ព្រះវស្សា រងរបួសធ្ងន់។ ២,ព្រះនាម សាគុណ ភារុណ ព្រះជន១៨ព្រះវស្សា រងរបួសធ្ងន់។ ៣,ព្រះនាម ក ខាំលីនព្រះជន១៥ព្រះវស្សា រងរបួសស្រាល។ និង៤,ព្រះនាម សុខឃឿន សារឿម ព្រះជន១៧ព្រះបស្សា រងរបួសស្រាល ព្រះសង្ឃទាំង៤អង្គខាងលើនេះគង់នៅវត្តត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។

របាយការណ៍បានបញ្ជាក់ថា រថយន្តបង្ក ម៉ាកហ្វតពណ៌ទឹកប៊ីច ពាក់ស្លាកលេខរតនគិរី 3A-3233 អ្នកបើកបរក្រោយកើតហេតុបានចុះរត់គេចខ្លួនបាត់ស្រមោល។ រីឯម៉ូតូកង់បីម៉ាកប្រ៊ីស្តារ(ឥណ្ឌា)ពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ1HE-2219 អ្នកបើកបរឈ្មោះ សុខ ឃឿនសាវឿន ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅវត្តត្រពាំងច្រេស គ្មានរបួស បានដឹកព្រះសង្ឃចំនួន៤អង្គ មកដល់កន្លែងកើតហេតុក៏បានប៉ះគ្នាជាមួយនិងរថយន្តខាងលើតែម្តងបណ្តាលឲ្យព្រះសង្ឃដែលគង់លើម៉ូតូកង់បីរងរបួសធ្ងន់ស្រាលទាំង៤ព្រះអង្គ។
ក្រោយកើតហេតុកម្លាំងប៉ុស្តិ៍និងជំនាញបានធ្វើការវាស់វែងកន្លែងកើតហេតុប្រមូលវត្ថុតាងយកមករក្សាទុកនៅអធិការដើម្បីបន្តនីតិវិធីច្បាប់។ ចំណែកព្រះសង្ឃត្រូវបានដឹកបញ្ជូនទៅព្យាបាលនៅមណ្ឌលសុខភាពស្រុកកូមមុំផងដែរ៕
អត្ថបទ ៖ វុទ្ធឦសាន


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


