ព័ត៌មានជាតិ
អាជ្ញាធរខេត្តកោះកុង អនុញ្ញាតឲ្យពលរដ្ឋខ្លួនចូលបានតែត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ
លោក ទូ សាវុធ អភិបាលរងខេត្តកោះកុង បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១១មេសានេះថាអាជ្ញាធរខេត្តកោះកុងអនុញ្ញាតឲ្យប្រជាពលរដ្ឋដែលធ្វើដំណើរមកពីតាមបណ្តាខេត្តជាប់នឹងខេត្តកោះកុងអាចចូលទៅស្រុកកំណើតបាន តែតម្រូវឲ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅតាមផ្ទះរៀងៗខ្លួននិងអនុវត្តទៅតាមវិធានការរបស់ក្រសុខាភិបាល។

លោកបានបន្តថា ចាប់តាំងពីរាជរដ្ឋាភិបាលបានសារាចរណែនាំស្តីពីការហាមឃាត់ការធ្វើដំណើរចេញចូលឆ្លងកាត់ខេត្តមួយទៅខេត្តមួយ មកនៅខេត្តកោះកុងមានពលរដ្ឋចូលមកខេត្តកោះកុងចំនួនតិចតួចទេ គឺប្រមាណពី៤ទៅ៥នាក់ប៉ុណ្ណោះ។
លោកបានបន្តទៀតថា ពេលពលរដ្ឋដល់ព្រំប្រទល់ស្រុកស្រែអំបិលខេត្តកោះកុងហើយ អាជ្ញាធរបានត្រួតពិនិត្យអត្តសញ្ញាណប័ណ្ណនិងឯកសារពាក់ព័ន្ធឃើញថាគាត់ពិតជាមានស្រុកកំណើតនៅខេត្តកោះកុងពិតប្រាកដនោះយើងនឹងហៅអាជ្ញាធរមូលដ្ឋានឲ្យមកយកគាត់ទៅផ្ទះដើម្បីធ្វើចត្តាឡីស័ក១៤ថ្ងៃ និងឱ្យគាត់ចូលរួមការពារទាំងអស់គ្នា ដោយអនុវត្តន៍តាមការណែនាំរបស់រាជរដ្ឋាភិបាល៣ការពារនិង ៣កុំឲ្យបានខ្ជាប់ខ្ជួន។
លោកអភិបាលរងខេត្តបានឲ្យដឹងទៀតថា «ជាធម្មតាពេលពលរដ្ឋមកដល់ព្រំប្រទល់ដែនខេត្តហើយប្រសិនជាយើងមិនមានការយោគយល់មិនឲ្យគាត់ចូលទេតើឲ្យគាត់ទៅណាវិញបើស្រុកគាត់នៅខេត្តកោះកុង ប៉ុន្តែគាត់មិនអាចចេញដើរទៅណាបានទេគឺត្រូវធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃនិងមានការឃ្លាំមើលនិងមានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងពីបំផុតពីសំណាក់អាជ្ញាធរមូលដ្ឋាន»។

លោកបានបន្ថែមទៀតថា ពេលទៅដល់ផ្ទះអាជ្ញាធរមូលដ្ឋានត្រូវចុះវ៉ាស់កម្ដៅគាត់ដើម្បីធ្វើការតាមដានសុខភាពគាត់ ហើយក្នុងករណីមានអាការៈសុខភាពខុសពីប្រក្រតី ត្រូវប្រញាប់រាយការណ៍ក្រុមការងារសុខាភិបាលខេត្តដើម្បីចុះពិនិត្យសំណាក។

ជាក់ស្តែងនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ក្រុមការងារស្រុក ស្រុកគិរីសាគរ ខេត្តកោះកុងបានសហការជាមួយអាជ្ញាធរឃុំ មណ្ឌលសុខភាព និងកម្លាំងប៉ុស្តិ៍ឃុំកោះស្តេចបាន ចុះពិនិត្យប្រជាពលរដ្ឋដែលមកពីភ្នំពេញចំនួន០២នាក់ ត្រូវដាក់ឲ្យធ្វើចត្តាឡីស័កនៅផ្ទះចំនួន ១៤ ថ្ងៃ ចាប់ពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។
គួរបញ្ជាក់ថា កាលពីថ្ងៃទី០៦ខែមេសា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទការធ្វើដំណើរឆ្លងកាត់ ចេញ-ចូល ពីខេត្តមួយទៅខេត្តមួយជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ ចាប់ពីម៉ោងសូន្យនៃថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ពីខេត្តមួយ ទៅខេត្តមួយទៀត។
ប៉ុន្តែសម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រូវបានចាត់ទុកជាតំបន់មួយមិនស្ថិតនៅក្រោមវិសាលភាព នៃការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ចេញ-ចូល ទៅវិញទៅមកនោះទេ៕
ដោយ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


