ព័ត៌មានអន្ដរជាតិ
ហាម៉ាស ព្រមប្រគល់សពចំណាប់ខ្មាំង៤នាក់ទៀត ក្រោយអ៊ីស្រាអែល គំរាមកាត់ជំនួយ
ដ្បិតតែមានកិច្ចព្រមព្រៀងរួចហើយក៏ពិតមែន ប៉ុន្តែនៅតែមានភាពរកាំរកូសគ្នាមួយចំនួន ដោយក្រុមហាម៉ាស បានពន្យារពេលប្រគល់សពចំណាប់ខ្មាំងចំនួន៤នាក់ ទាល់តែភាគីអ៊ីស្រាអែលគំរាមកាត់ជំនួយ ទើបពួកគេយល់ព្រមវិញ។

ក្នុងដំណាក់កាលទី១ ក្រុមហាម៉ាស បានដោះលែងចំណាប់ខ្មាំងនៅរស់ច្រើននាក់រួចទៅហើយ ហើយបើតាមលក្ខខណ្ឌមានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាព ហាម៉ាសក៏ត្រូវប្រគល់ទាំងសពចំណាប់ខ្មាំងផងដែរ។
យ៉ាងណា តាមការផ្សាយរបស់ Straits Times, ដំបូងឡើយ ហាម៉ាសហាក់ដូចជាអេះអុះមិនចង់ប្រគល់សពចំណាប់ខ្មាំង៤នាក់ទៅឲ្យអ៊ីស្រាអែល ធ្វើឲ្យអ៊ីស្រាអែលខឹងចិត្តឈានដល់ការគំរាមបិទច្រកផ្តាច់មិនឲ្យរថយន្តដឹកជំនួយមនុស្សធម៌ពាក់កណ្តាលចូលតំបន់ហ្គាហ្សា ទើបក្រុមសកម្មជនប៉ាឡេស្ទីន ធ្វើតាមលក្ខខណ្ឌវិញ។

កាលពីរសៀលថ្ងៃចន្ទ ក្រុមហាម៉ាសនិយាយថា ខ្លួនបានប្រគល់ចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែលដែលនៅមានជីវិតទាំង២០នាក់រួចរាល់អស់ហើយ ក្រោមបទឈប់បាញ់ថ្មីដែលមានការសម្របសម្រួលដោយសហរដ្ឋអាមេរិក។
ចំណាប់ខ្មាំងត្រូវបានចាប់ពង្រត់នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែលក្នុងអំឡុងពេលការវាយប្រហារថ្ងៃទី៧ខែតុលាឆ្នាំ២០២៣។ ជាថ្នូរនឹងចំណាប់ខ្មាំង អ៊ីស្រាអែលនឹងដោះលែងអ្នកទោសប៉ាឡេស្ទីន ២៥០នាក់ និងអ្នកជាប់ឃុំជាង ១៧០០នាក់។

បទឈប់បាញ់នេះ កើតឡើងបន្ទាប់ពីជម្លោះដែលបានចាប់ផ្តើមនៅក្នុងខែតុលាឆ្នាំ២០២៣ នៅពេលពួកសកម្មប្រយុទ្ធហាម៉ាសបានវាយប្រហារភាគខាងត្បូងអ៊ីស្រាអែលដោយបានសម្លាប់មនុស្សប្រហែល ១ ២០០នាក់ និងចាប់ចំណាប់ខ្មាំងចំនួន ២៥០នាក់។
ក្រោយមកប្រតិបត្តិការយោធាអ៊ីស្រាអែលនៅតំបន់ហ្គាហ្សាបានធ្វើឲ្យប្រជាជនប៉ាឡេស្ទីនជាង ៦៧ ០០០នាក់ស្លាប់ និងជិត ៩០% នៃប្រជាជននៅតំបន់ហ្គាហ្សាចំនួន ២លាននាក់បានផ្លាស់ទីលំនៅ និងបានបំផ្លាញទឹកដីនៅហ្គាហ្សាស្ទើរទាំងស្រុង៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


