KPT+
រឿង ៣ យ៉ាងដែលមនុស្សវិនិច្ឆ័យយើងភ្លាមៗនៅពេលណាត់ជួបគ្នាដំបូង
អ្នកនិពន្ធនិងអ្នកជំនាញខាងជីវសាស្ត្រលោកស្រី Helen Fisher និយាយថា “ ការរាប់អានគ្នាបានផ្លាស់ប្ដូរច្រើន ក្នុងរយៈពេលដប់ឆ្នាំចុងក្រោយនេះ ជាងកាលពីមួយម៉ឺនឆ្នាំមុន។
ជីដូនជីតារបស់យើងរស់នៅលើដីស្រែ ហើយមានរបៀបនៃការណាត់ជួបគ្នាផ្សេងពីជំនាន់ពួកយើង ដោយភាពស្មោះត្រង់នឹងមិនវិនិច្ឆ័យគ្នាឡើយ។
ខាងក្រោមនេះ ជារឿងដែលមនុស្សសម័យបច្ចុប្បន្ននេះ តែងតែវិនិច្ឆ័យគ្នា នៅពេលនិយាយពីការណាត់ជួបគ្នាដំបូង ៖
១. ធ្មេញ

លោកស្រី Helen Fisher និយាយថា “ ធ្មេញរបស់យើងប្រាប់ច្រើនអំពីអាយុរបស់យើងនិងសុខភាព” ។ ជាការពិត អត្តសញ្ញាណធ្មេញបង្ហាញពីអាយុនិងយេនឌ័ររបស់យើង ហើយធ្មេញក៏បង្ហាញយ៉ាងច្បាស់ពីលក្ខណៈផ្លូវចិត្ត របៀបរស់នៅ និងបុគ្គលិកលក្ខណៈទូទៅរបស់មនុស្សម្នាក់នោះ។
ឧទាហរណ៍ថា យើងជក់បារី ផឹកកាហ្វេច្រើនពេក ឬប្រសិនបើយើងមានការថប់បារម្ភ ការខកចិត្តឬកំហឹងនៅក្នុងជីវិតរបស់យើង ដៃគូណាត់ជួបនឹងវិនិច្ឆ័យយើងតាមផ្លូវបែបនេះមិនខាន។
២ . ការនិយាយស្ដីពាក្យពេចន៍នៃវេយ្យាករណ៍

លោកស្រី Helen Fisher បញ្ជាក់ថា “ វេយ្យាករណ៍របស់យើងនឹងបង្ហាញពីសាវតារសង្គមរបស់យើង” ។ មនុស្សជាច្រើនរកឃើញការនិយាយស្ដី ពាក្យពេចន៍នៃវេយ្យាករណ៍មិនល្អ នៅក្នុងទម្រង់នៃការណាត់ជួបណាមួយ។ ជាពិសេសគឺការលើកដាក់សំលេងទាប ខ្ពស់ ទៅតាមកាយវិការរបស់បុគ្គលម្នាក់នោះ។
ប្រសិនបើយើងមិនបានស្វែងយល់ ពីការលើកដាក់វេយ្យាករណ៍នៃការនិយាយស្ដីទាំងនោះទេ វាបង្ហាញថា យើងកំពុងតែខ្ជះខ្ជាយពេលវេលា ជាមួយមនុស្សដែលយើងបានណាត់ជួប។
៣. ទំនុកចិត្តលើខ្លួនឯង

លោកស្រី Helen Fisher បានសង្កត់ធ្ងន់ថា “ទំនុកចិត្តលើខ្លួនឯង ប្រាប់ពីស្ថិរភាពនៃអារម្មណ៍របស់យើង” ។ អារម្មណ៍របស់យើងចំពោះខ្លួនឯង អាចជះឥទ្ធិពលដល់ទំនាក់ទំនង និងដៃគូណាត់ជួប។
ប្រសិនបើយើងមិនមានអារម្មណ៍ល្អចំពោះខ្លួនឯងទេ យើងគ្មានថាមពលអារម្មណ៍វិជ្ជមានដើម្បីផ្ដោតលើមនុស្សម្នាក់ផ្សេងទៀតទេ។ មនុស្សគ្រប់គ្នាត្រូវបានបង្កើតឡើងដោយមានជំនាញពិសេស រហ័ស ដែលអាចជួយនៅពេលជួបនរណាម្នាក់ជាលើកដំបូង។
លោកស្រីបានបន្ថែមចុងក្រោយថា “ខួរក្បាលត្រូវបានបង្កើតឡើងយ៉ាងល្អ ដើម្បីព្យាយាម ផ្ទុកអ្នកណាម្នាក់ដែលនៅចំពោះមុខយើងជានិច្ច ” ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ៥ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ