ព័ត៌មានអន្ដរជាតិ
Microsoft ទិញក្រុមហ៊ុនNuance តម្លៃ១៦ពាន់លានដុល្លារដើម្បីបង្កើនសេវាកម្មសុខាភិបាល
កាលពីថ្ងៃចន្ទ ទី១២ ខែមេសា ក្រុមហ៊ុន Microsoft បានទិញក្រុមហ៊ុនសោទស្សន៍សិប្បនិម្មិត និងបច្ចេកវិទ្យាសុខាភិបាលអនឡាញ Nuance Communications នៅក្នុងកិច្ចព្រមព្រៀងតម្លៃ១៦ពាន់លានដុល្លារអាមេរិក រួមទាំងបំណុលសុទ្ធ។
គោលបំណងសំខាន់នៃការទិញក្រុមហ៊ុននេះគឺដើម្បីជំរុញយុទ្ធសាស្ត្ររបស់ខ្លួនចំពោះសេវាកម្មថែទាំសុខភាពតាមប្រព័ន្ធឌីជីថល។

កិច្ចព្រមបានសម្រេចឡើង បន្ទាប់ពីក្រុមហ៊ុនទាំងពីរបានសហការគ្នាកាលពីឆ្នាំ២០១៩ផ្តោតលើការងាររដ្ឋបាលគ្លីនិកស្វ័យប្រវត្តិដូចជាដំណើរឯកសារ ទទួលបានការរីកចម្រើនចំពោះសេវាកម្មសុខភាពឌីជីថលដែលជាមធ្យោបាយពិគ្រោះយោបល់ផ្នែកវេជ្ជសាស្ត្រតាមអនឡាញ ដោយសារការផ្ទុះជំងឺកូវីដ-១៩ពិបាកជួបពិគ្រោះផ្ទាល់។
នាយកប្រតិបត្តិរបស់ Microsoft លោក Satya Nadella បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ៖«ការទិញនេះនឹងនាំបច្ចេកវិទ្យារបស់យើងឲ្យក្រុមវេជ្ជបណ្ឌិត និងអ្នកជំងឺបានជួបគ្នាផ្ទាល់ ដែលបានក្លាយជាមជ្ឈមណ្ឌលសម្រាប់ការនាំនូវសេវាកម្មថែទាំសុខភាពទាំងអស់គ្នា។ ការទិញក្រុមហ៊ុននេះក៏នឹងពង្រីកភាពដឹកនាំរបស់យើងនៅក្នុងសហគ្រាសឆ្លងកាត់ឧស្សាហកម្ម AI និងសុវត្ថិភាពជីវមាត្រ»។
ក្រុមហ៊ុន Nuance បានជួយបើកដំណើរការជំនួយការ Siri របស់ក្រុមហ៊ុន Apple ហើយក៏បានបង្កើតកម្មវិធីទន់ (software)សម្រាប់ពាណិជ្ជកម្ម ក្នុងនោះមានរថយន្តផងដែរ។
ក្រុមហ៊ុនបានឲ្យដឹងថា លោក Mark Benjamin នឹងនៅតែជានាយកប្រតិបត្តិ (CEO) របស់ក្រុមហ៊ុន Nuance ដដែល ប៉ុន្តែរាយការណ៍ទៅលោក Scott Guthrie ដែលជាអនុប្រធានប្រតិបត្តិក្រុមហ៊ុន Cloud & AI at Microsoft៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


