ជីវិតកម្សាន្ដ
បាត់ពីសិល្បៈជាយូរ! ស្រាប់តែដឹងដំណឹងម្ចាស់បទ “ដីថ្លៃប្រល័យស្នេហ៍” ជាថ្មី នូវមរណភាពរបស់លោកទៅវិញ
ម្ចាស់បទ “ដីថ្លៃប្រល័យស្នេហ៍” លោក ម៉ារ៉ា ប៊ុណ្ណា ក្រោយឃ្លាតឆ្ងាយពីអាជីពសិល្បៈជាយូរហើយនោះ ស្រាប់តែព្រឹកថ្ងៃនេះ មានដំណឹងនៃមរណភាពរបស់លោក ដោយសារគាំងបេះដូង ខណៈសពកំពុងតម្កល់ធ្វើបុណ្យ នៅវត្តពោធិចិនតុង។
លោក ម៉ារ៉ា ប៊ុណ្ណា ជាអតីតតារាចម្រៀងធ្លាប់មានកេរ្តិ៍ឈ្មោះមួយរូបកាលពីប្រមាណជិត ១០ឆ្នាំមុន។ ខណៈមុនស្ងប់ស្ងាត់ពីវិថីសិល្បៈ ពោលគឺអំឡុងឆ្នាំ២០១៧ លោក ម៉ារ៉ា ប៊ុណ្ណា ធ្លាប់បញ្ចេញចម្រៀង Original song មួយបទចំណងជើងថា “ប៉ិអើយ! អើយប៉ិ!” ដែលជាការតែនិពន្ធបទភ្លេង ដោយតារាចម្រៀង ណាំ ប៊ុណ្ណារ័ត្ន និពន្ធទំនុកច្រៀងដោយ លោក ឡេង ណាវ៉ាត្រា ខណៈបច្ចុប្បន្នមានងារជាឧកញ៉ា និងមានផលិតកម្មជារបស់ខ្លួនទៅហើយ។

ដោយឡែក នៅឆ្នាំ២០១៩ តារាចម្រៀងប្រុសរូបនេះ បានសាងគ្រួសារបន្ទាប់ពីមើលចិត្តថ្លើមគ្នាអស់ពេលជាង២ឆ្នាំដោយដោយបានរៀបចំធ្វើពិធីកាត់ចំណងដៃ នារាត្រីថ្ងៃទី១៧ ខែមករា នៅ Sky Bar ដោយមានអ្នកស្និតស្នាលចូលរួមជាង ១០០នាក់ ហើយក្រោយសាងជីវិតគ្រួសារ លោកហាក់ស្ងប់ស្ងាត់ពីសិល្បៈបន្តិចម្តងៗ រហូតដល់ថ្ងៃដែលដឹងដំណឹងជាថ្មី នៃមរណភាពរបស់លោក។
អ្នកសិល្បៈនិងសាធារណជនដែលធ្លាប់គាំទ្រលោក បានចូលរួមបង្ហាញការសោកស្តាយ និងនឹកអាល័យដល់វេលាដែលលោកធ្លាប់បោះជំហានលើវិថីចម្រៀង បំពេរអារម្មណ៍អ្នកស្តាប់ផងដែរ។


ទន្ទឹមនឹងដំណឹងនៃការស្លាប់របស់លោក ម៉ារ៉ា ប៊ុណ្ណា អ្នកនាង ខាត់ សុឃីម បានសម្តែងអាណិត និងសោកស្តាយជាពន់ពេក ខណៈត្រឹមពេលដ៏ខ្លី អ្នកសិល្បៈ ២រូប ត្រូវរលត់អស់សង្ខារទាំងវ័យក្មេង៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


