សន្តិសុខសង្គម
រយៈពេល ១ ឆ្នាំ អាវុធហត្ថខេត្តក្រចេះបង្ក្រាបបទល្មើស និងឃាត់ខ្លួនមនុស្សជាង ១០០ នាក់បញ្ជូនទៅតុលាការ
បទល្មើសនិងមនុស្សចំនួន ១៤៤ នាក់ ក្នុងនោះមានស្រី ១៣ នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះឃាត់ខ្លួនក្នុងរយៈពេលមួយឆ្នាំ។ នេះបើយោងតាមរបាយការណ៍របស់កងរាជអាវុធហត្ថខេត្តក្រចេះ។
យោងតាមរបាយការណ៍របស់កងរាជអាវុធហត្ថខេត្តក្រចេះ គិតចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ សមត្ថកិច្ចបានបង្ក្រាបក្នុងនោះមានបទឧក្រិដ្ឋចំនួន ៤៥ លើក បទល្មើសមជ្ឈិមចំនួន ១៩ លើក និងសហការបង្ក្រាប ១ លើក (បទមជ្ឈិម)។
កម្លាំងជំនាញបានបញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងខេត្តក្រចេះមានចំនួន ១០៦នាក់ ក្នុងនោះ ស្រី១១នាក់ និងវត្ថុតាងរួមមាន ៖ ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនប្រភេទមេតំហ្វេតាមីន ចំនួន ៣០២កញ្ចប់ ស្មើនឹង ១៧៣១,៧៤ក្រាម, ជញ្ជីងថ្លឹងសារធាតុញៀន ១៩គ្រឿង, ម៉ូតូ ៦៤គ្រឿង, ទូរស័ព្ទ ៨០គ្រឿង, កាំភ្លើងកែច្នៃ ២ដើម, កាំបិតផ្គាក់ ៣, ដាវ ៣, កាំបិតប៉័ងតោ ១, ពូថៅ២,នគ្រាប់ កាំភ្លើង១គ្រាប់ មិនស្គាល់ម៉ាក, និងវត្ថុតាងមួយចំនួនទៀត៕


អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


