ព័ត៌មានជាតិ
សហភាពពលកម្មជាតិកម្ពុជា អំពាវនាវឱ្យកម្មករទាក់ទងទៅក្រសួងការងារ បើមានការជេរប្រមាថក្នុងរោងចក្រ
ភ្នំពេញ ៖ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា ដែលតំណាងឱ្យកម្មករប្រមាណ៧ម៉ឺននាក់ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥នេះ បានអំពាវនាវដល់កម្មករនិយោជិតទាំងអស់ ក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សូមទាក់ទង ឬប្តឹងទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រសិនបើជួបបញ្ហាផ្សេងៗនៅកន្លែងការងារ ឬមានការប្រើប្រាស់ភាសាមិនសមរម្យនៅកន្លែងការងារ ដើម្បីក្រសួងអន្តរគមន៍ដោះស្រាយបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានលើកឡើងថា បងប្អូនកម្មករនិយោជិតអាចធ្វើការប្តឹងទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមតំណភ្ជាប់ជាច្រើនដូចជាបណ្តឹងអនាមឹក លេខទូរសព្ទ Hotline ១២៩៧ ឬអាចទាក់ទងទៅលេខអ្នកនាំពាក្យក្រសួងការងារ ដើម្បីឱ្យក្រសួងជួយអន្តរាគមន៍ ឬមានវិធានការដោះស្រាយបញ្ហាបានទាន់ពេលវេលា។

លោកថ្លែងថា «សូមអំពាវនាវដល់បងប្អូនកម្មករនិយោជិតទាំងអស់ ប្រសិនបើជាបងប្អូនមានបញ្ហាអ្វីមួយនៅន្លែងការងារសូមបងប្អូនទាក់ទង ឬប្តឹងមកក្រសួងការងារ ក្រសួងការងារ នឹងមានការអន្តរាគមន៍ដោះស្រាយជូនបងប្អូន យ៉ាងមានប្រសិទ្ធភាព»។
សូមបញ្ជាក់ថា សម្រាប់បណ្តឹងកម្មករនិយោជិត អាចប្តឹងទៅកាន់បណ្តាញសង្គមក្រសួងការងារ បណ្តាញសង្គមឯកឧត្ដមរដ្ឋមន្ត្រីក្រសួងការងារ អ្នកនាំពាក្យក្រសួងការងារ និង QRCode បណ្តឹងអនាមិក ដោយអាចទាក់ទងបានគ្រប់ពេល ឬ១២៩៧៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


