ព័ត៌មានជាតិ
ចិនប្ដេជ្ញាបង្កើតបទឈប់បាញ់ឱ្យបានឆាប់ក្នុងជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ ដោយគាំទ្រដំណោះស្រាយសន្តិវិធី
ប្រេសិតពិសេសរបស់ចិន លោក តេង ស៊ីជុន បានអះអាងពីការប្ដេជ្ញារបស់រដ្ឋាភិបាលទីក្រុងប៉េកាំង ក្នុងការសម្រេចឱ្យបានឆាប់រហ័សនូវបទឈប់បាញ់ក្នុងជម្លោះប្រដាប់អាវុធរវាងកម្ពុជា និងថៃ ដែលកំពុងបន្តកើតមានពេលនេះ ដោយចិន ចង់ឱ្យភាគីជម្លោះវិលទៅរកតុចរចា។

លោក តេង ស៊ីជុន បញ្ជាក់ជាថ្មីថា ប្រទេសចិននឹងបន្តដើរតួនាទីស្ថាបនាក្នុងការសម្របសម្រួលការសន្ទនារវាងកម្ពុជា និងថៃ ដើម្បីវិលទៅរលការដោះស្រាយជម្លោះដោយសន្តិវិធី។ ប្រេសិតពិសេសរបស់ចិនរូបនេះ បានសង្កត់ធ្ងន់ថា ក្នុងនាមជាមិត្តរបស់កម្ពុជា និងថៃ ចិនត្រៀមខ្លួនចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងទាំងអស់ ដែលមានគោលបំណងសម្រេចបានបទឈប់បាញ់ដោយគ្មានបង្អែរបង្អង់ និងការវិលត្រឡប់ទៅរកការកសាងទំនុកចិត្តឡើងវិញរវាងប្រទេសជិតខាងទាំងពីរ។

នេះជាខ្លឹមសារលើកឡើងក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បន្ទាប់ពីលោក តេង ស៊ីជុន ប្រេសិតពិសេសរបស់ក្រសួងការបរទេសចិន បានជួបជាមួយមេដឹកនាំកម្ពុជា ដែលជំនួបនេះធ្វើឡើង ដើម្បីជជែកពីការបន្ធូរបន្ថយកម្ដៅនៃជម្លោះកម្ពុជា និងថៃ។ លោក តេង ស៊ីឃុន ប្រេសិតពិសេសទទួលបន្ទុកកិច្ចការអាស៊ី បានជួបជាមួយនាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត រដ្ឋមន្ត្រីការបរទេស លោក ប្រាក់ សុខុន លោក ទៀ សីហា រដ្ឋមន្ត្រីការពារជាតិ និងលោកម៉ៅ សុផាន់ មេបញ្ជាការកងទ័ពជើងគោក។
បើតាមក្រសួងការបរទេស ក្នុងជំនួបសន្ទានាទាំងនេះ ភាគីទាំងពីរបានគូសបញ្ជាក់អំពីភាពចាំបាច់តម្រូវឱ្យមានការឈប់បាញ់ជាបន្ទាន់ដោយឥតបង្អែរបង្អង់ និងបានសង្កត់ធ្ងន់ថា ការសន្ទនាដោយសន្តិវិធីនៅតែជាមាគ៌ាតែមួយគត់អាចឈានទៅសម្រេចបាននូវការដោះស្រាយទំនាស់។
សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការគោរព និងអនុវត្តយ៉ាងពេញលេញនូវក្របខ័ណ្ឌទ្វេភាគី និងយន្តការ ដែលបានព្រមព្រៀងគ្នា ដែលនៅតែជាឧបករណ៍ដ៏សំខាន់សម្រាប់ដោះស្រាយទំនាស់ និងសម្រេចបាននូវដំណោះស្រាយយុត្តិធម៌ យូរអង្វែង ប្រកបដោយចីរភាព និងសន្តិភាព ស្របតាមច្បាប់អន្តរជាតិ។

សម្តេចធិបតីវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិនក្នុងការជួយបញ្ចប់ជម្លោះ និងស្តារសន្តិភាពឡើងវិញ ដែលអាចអនុញ្ញាតឱ្យប្រជាជន នៃប្រទេសទាំងពីររួមរស់ជាមួយគ្នាក្នុងសន្តិភាព ស្ថិរភាព ភាពជាអ្នកជិតខាងល្អ និងវិបុលភាព។ សម្តេចធិបតី ក៏បានថ្លែងអំណរគុណដល់ប្រទេសចិន ដែលបានត្រៀមខ្លួនក្នុងការបន្តផ្តល់ជំនួយមនុស្សធម៌ ដើម្បីគាំទ្រដល់សហគមន៍ដែលរងផលប៉ះពាល់។
មេដឹកនាំកម្ពុជា ក៏បានបញ្ជាក់ពីការប្រកាន់ខ្ជាប់របស់កម្ពុជាចំពោះការគោរព និងអនុវត្តបទឈប់បាញ់ ដោយជ្រើសយកដំណោះស្រាយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ជំនួសឱ្យការមិនប្រើប្រាស់កម្លាំងប្រដាប់អាវុធ៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


