ព័ត៌មានជាតិ
អាជ្ញាធរស្រុកព្រែកប្រសព្វ ចុះត្រួតពិនិត្យករណីឈូសឆាយដីព្រៃខុសច្បាប់យកជាកម្មសិទ្ធិ
អាជ្ញាធរស្រុកព្រែកប្រសព្វ និងមន្ទីរជំនាញពាក់ព័ន្ធចុះទៅត្រួតពិនិត្យទីតាំងករណីឈូសឆាយដីព្រៃមួយកន្លែង ស្ថិតនៅភូមិកំពង់រទេះ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វខេត្តក្រចេះកាលពីចុងសប្តាហ៍កន្លងទៅនេះ។
ការចុះពិនិត្យមើលទីតាំងខាងលើនេះ គឺមានមន្ត្រីជំនាញផ្នែករដ្ឋបាលជលផលស្រុកព្រែកប្រសព្វ មន្ត្រីជំនាញរដ្ឋបាលព្រៃឈើសង្កាត់ជ្រោយបន្ទាយ កម្លាំងអធិការដ្ឋាននគរបាលស្រុក កម្លាំងកងរាជអាវុធហត្ថ និងសហគមន៍នេសាទនៅមូលដ្ឋានខាងលើ ដឹកនាំដោយលោក សេង ភីណា អភិបាលរងស្រុកព្រែកប្រសព្វ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា ករណីឈូសឆាយដីព្រៃនៅចំណុចទីតាំងខាងលើ ត្រូវបានគេសង្ស័យថា ជាការឈូសឆាយ និងរំលោភយកដីព្រៃយកជាកម្មសិទ្ធិ ពីសំណាក់បុគ្គលមានលុយមានអំណាចនៅក្នុងស្រុកព្រែកប្រសព្វ ក្នុងខេត្តក្រចេះ ដោយប្រើប្រាស់គ្រឿងចក្រធ្វើសកម្មភាពបម្រុងឈូសឆាយដីព្រៃខាងលើនោះជាច្រើនហិកតា តែត្រូវបែកការ ដោយគេសង្ស័យថា ឈូសប៉ះពាល់ដល់ដីព្រៃលិចទឹកដែលជាជម្រកត្រីពងកូន និងដីព្រៃបម្រុងទុក្ខរបស់រដ្ឋផងនោះ ក៏ត្រូវបានគេរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ដើម្បីចាត់វិធានការភ្លាមៗទៅតាមផ្លូវច្បាប់។


លោក សេង ភីណា អភិបាលរងស្រុកព្រែកប្រសព្វ ដែលបានដឹកនាំកម្លាំងចុះទៅត្រួតពិនិត្យគោលដៅនោះបានបញ្ជាក់ឱ្យដឹងកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅនេះថា នៅពេលដែលកម្លាំងចុះទៅដល់ គ្រឿងចក្រដែលបានធ្វើសកម្មភាពឈូសឆាយដីព្រៃខាងលើនោះ បានបើករត់គេចចេញពីទីតាំងបាត់ទៅហើយ។ លោកថា ក្រុមការងារកំពុងឡើងនិយាមកាមពិនិត្យមើលថា តើវាប៉ះពាល់ដីព្រៃលិចទឹក និងដីគម្រប់ព្រៃឈើ ឬយ៉ាងណានៅមិនទាន់ដឹងច្បាស់នៅឡើយទេ កំពុងធ្វើការស្រាវជ្រាវសិន ដីរបស់អ្នកណា ហើយអ្នកណាជាអ្នកលក់ដូរ ហើយប៉ះពាល់ដីព្រៃលិចទឹកឬក៏ដីគម្របព្រៃឱ្យច្បាស់សិន។
លោក សេង ភីណា បានបញ្ជាក់នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ នេះថា គិតរហូតមកដល់ថ្ងៃនេះ នៅមិនទាន់មានការបញ្ជាក់ច្បាស់លាស់ថា ការឈូសឆាយដីព្រៃនៅទីតាំងខាងលើ ប៉ះពាល់ទៅដល់ដីព្រៃលិចទឹកប៉ុន្មាន និងដីគម្របព្រៃឈើប៉ុន្មាននៅឡើយទេរង់ចាំមើលជំនាញរដ្ឋបាលជលផល និងមន្ត្រីជំនាញរដ្ឋបាលព្រៃឈើឡើងផែនទីមកសិន៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


