ព័ត៌មានអន្ដរជាតិ
ចិនជាអ្នកវិនិយោគផងនិងជាអតិថិជនផងក្នុងវិស័យប្រេងរបស់វ៉េណេស៊ុយអេឡា
ប្រទេសចិនគឺជាអតិថិជនដ៏សំខាន់ និងជាអ្នកវិនិយោគលើវិស័យប្រេងនៅប្រទេសវ៉េណេស៊ុយអេឡា។ ព័ត៌មាននេះលេចឡើង បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បញ្ជាឱ្យកងកម្លាំងយោធារបស់អាមេរិកចាប់ខ្លួន ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ កាលពីថ្ងៃសៅរ៍។

សារព័ត៌មានរ៉យទ័រ ផ្សាយឱ្យដឹងថា ជាច្រើនឆ្នាំមកហើយ ប្រទេសវ៉េណេស៊ុយអេឡា បាននិងកំពុងគ្រប់គ្រងប្រេងមិនត្រឹមត្រូវ វិនិយោគបានតិចតួច ហើយថ្មីៗនេះ ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកបានកាត់បន្ថយការផលិតប្រេងឆៅរបស់ប្រទេសនេះ មកប្រហែល ១,១លានបារ៉ែលក្នុងមួយថ្ងៃ (bpd) កាលពីឆ្នាំមុន ពីកម្រិតខ្ពស់បំផុតប្រហែល ៣,៥ លានបារ៉ែលក្នុងមួយថ្ងៃ នៅចុងទសវត្សរ៍ឆ្នាំ១៩៩០។ នេះបើយោងតាមតួលេខផ្លូវការ។
ជាក់ស្តែងប្រេងដែលនាំចេញភាគច្រើនរបស់វ៉េណេស៊ុយអេឡាត្រូវបានលក់ទៅឱ្យប្រទេសចិន បើទោះបីជាទីក្រុងប៉េកាំងប្រកាសថា ការនាំចូលមានចំនួនតិចតួចក៏ដោយ ចំណែកការនាំចូលជាញឹកញាប់ត្រូវបានប្តូរទៅម៉ាកយីហោផ្សេងៗ។
យោងតាមក្រុមហ៊ុនវិភាគថាមពល Vortexa បានឱ្យដឹងថា ការនាំចូលប្រេងប្រទេសចិនបានកើនឡើងដល់ ៤៧ម៉ឺន បារ៉ែលក្នុងមួយថ្ងៃ អំឡុងឆ្នាំ២០២៥ ឬប្រហែល ៤.៥ភាគរយ នៃការនាំចូលប្រេងឆៅពីសមុទ្ររបស់ប្រទេសចិន។
សក្រុមហ៊ុនចម្រាញ់ប្រេងឯករាជ្យខ្នាតតូចដែលគេស្គាល់ថា «ប៉ាន់តែ[teapots]» អ្នកទិញគឺជាចិន ដែលជាប្រេងឆៅរបស់វ៉េណេស៊ុយអេឡាក្នុងតម្លៃពិសេស(បញ្ចុះតម្លៃ)។
សេចក្តីរាយការណ៍ ក៏បានលើកឡើងដែរថា ចំណូលពីការលក់ប្រេងឆៅនេះ រដ្ឋាភិបាលវ៉េណេស៊ុយអេឡា បានប្រើប្រាស់ដើម្បីសងជាបំណុលទៅកាន់ទីក្រុងប៉េកាំងវិញផងដែរ។ ការណ៍នេះអ្នកវិភាគប៉ាន់ស្មានថា ប្រទេសវ៉េណេស៊ុយអេឡាអាចជំពាក់ចិនលើសពី១០ប៊ីលានដុល្លារ។
យោងតាមការប៉ាន់ប្រមាណឆ្នាំ២០២៣ ពីវិទ្យាស្ថានសហគ្រាសអាមេរិក អ្នកវិនិយោរបស់ចិនបានជះលុយវិនិយោគប្រហែល ២.១ប៊ីលានដុល្លារ ទៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ក្នុងវិស័យប្រេង ចាប់ពីឆ្នាំ២០១៦ មក៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


