Connect with us

ព័ត៌មានជាតិ

រដ្ឋលេខាធិការក្រសួងសុខាភិបាលផ្ញើសារកោតសរសើរក្រុមគ្រូពេទ្យស្ម័គ្រចិត្ត

បានផុស

នៅ

លោកស្រី ឱ​ វណ្ណឌីន​ ជារដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គវក១៩) បានផ្ញើសារកោតសរសើរចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ដែលហ៊ានលះបង់ពេលវេលា កម្លាំងកាយចិត្ត ប្រាជ្ញា ធនធាន និងហ៊ានឃ្លាតឆ្ងាយពីក្រុមគ្រួសារ ​ដើម្បីចូលរួមក្នុងបុព្វហេតុប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតយ៉ាងសាហាវ ឃោរឃៅនៅក្នុងពិភពលោក ហើយជាពិសេស មួយរយៈចុងក្រោយនេះ កម្ពុជាយើងក៏ជួបប្រទះនូវការគំរាមកំហែងនេះដូចគ្នាដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសារលោកស្រីបានថ្លែងបន្តថា ក្នុងការចូលរួមបុព្វហេតុនេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តបានក្លាយជាកងទ័ពអាវសជួរមុខ ដែលប្រជាពលរដ្ឋទូទៅលើកតម្កើងសរសើរ ព្រោះទោះមើលមិនឃើញសត្រូវអត់ស្រមោលនេះក៏ពិតមែន តែក្មួយៗក្លាហានហ៊ានប្រឈម ដោយមិនគិតពីបញ្ហាប្រឈមដល់ខ្លួនឯង ហើយចូលខ្លួនលះបង់ដើម្បីប្រជាជន និងប្រយោជន៍ជាតិមាតុភូមិជាធំ។

លោកស្រី បន្តទៀតថា៖ មីងសូមកោតសរសើរដល់ក្មួយៗទាំងអស់យ៉ាងខ្លាំងបំផុត ក្មួយៗសុទ្ធតែជាយុវជនជំនាន់ក្រោយ ជាទំពាំងស្នងឫស្សីដ៏រឹងមាំ ហ៊ានប្រឈមឧបសគ្គដ៏លំបាកបំផុតមួយនេះ។ សេចក្តីក្លាហានរបស់ក្មួយៗ នឹងកត់ត្រាទុកជាប្រវត្តិសាស្ត្ររបស់កម្ពុជាយើង ដែលទុកដល់អ្នកជំនាន់ក្រោយបានដឹងលឺពីការលះបង់នេះ ដើម្បីសុខភាពប្រជាជន  ភាពសុខដុមរម្យនារបស់កម្ពុជា និងពិភពលោកទាំងមូល។

ឆ្លៀតក្នុងឱកាសនេះ ទោះជាមិនមានក្មួយណាម្នាក់ឆ្លងជម្ងឺកូវីដ-១៩ ក្នុងពេលបំពេញភារកិច្ចក្តី មីងក៏សូមផ្តាំផ្ញើការសាកសួរសុខទុក្ខជាពិសេសដល់ក្មួយៗដែលកំពុងសម្រាកព្យាបាល និងជាប់ចត្តាឡីស័ក ដោយបានពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ ដោយយើងមិនដឹងជាមុននេះ។ មីងជឿជាក់ថាក្មួយៗនឹងឆ្លងផុតពីដំណាក់កាលដ៏ព្រឺព្រួចនេះ ប្រកបដោយសុខភាពល្អជាក់ជាមិនខាន។ ក្មួយៗត្រូវតែរឹងមាំ និងបន្តមានសង្ឃឹមថា ជីវិតប្រជាជនច្រើនទៀត គឺស្ថិតលើសុវត្ថិភាពសុខភាពរបស់ក្មួយៗដែលនឹងត្រូវទៅផ្តល់​សេវាចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ពួកគាត់ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នាពេលនេះ និងបន្តទៅខាងមុខទៀត  ដែលក្មួយៗនឹងក្លាយជាអ្នកមានបទពិសោធន៍លើការងារជាប្រវត្តិសាស្ត្រមួយនេះ  ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ អាចចូលរួមសង្គ្រោះអ្នកជំងឺរាប់ពាន់នាក់ទៀតនៅថ្ងៃអនាគត។

ជាចុងក្រោយ មីងសូមក្មួយៗមេត្តាមានការអត់ធ្មត់ និងការប្រុងប្រយ័ត្នខ្ពស់ ពេលបំពេញភារកិច្ចរបស់ខ្លួន ជាពិសេសប្រតិបត្តិឱ្យបាននូវវិធានការសុខាភិបាលនានា ដូចជា ៣ការពារ និង៣កុំ ព្រមទាំងមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការរស់នៅ ព្រោះកូវីដ-១៩នេះ មិនទាន់ទៅណាឆ្ងាយពីយើងនោះទេ ដ៏រាបណាយើងមិនយកចិត្តទុកដាក់បង្ការសុខភាពខ្លួនឯង  វីរុសដ៏កាចសាហាវនេះនឹងអាចញំញីរាងកាយយើងបានគ្រប់ពេលវេលា។

មីងសូមបួងសួងដល់ទេវតាឆ្នាំថ្មី ប្រសិទ្ធពរជ័យដល់ក្មួយៗ សូមទទួលបាននូវសុខភាពល្អ កម្លាំងមាំមួន ប្រាជ្ញាវាងវៃ និងសម្រេចបាននូវគ្រប់ភារកិច្ចដែលបានប្រគល់ជូន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៧ នាទីutes មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

សន្តិសុខសង្គម៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម