ព័ត៌មានអន្ដរជាតិ
បុគ្គលល្បីៗនៅអាមេរិករូបណាខ្លះ ជាប់ពាក់ព័ន្ធរឿងអាស្រូវផ្លូវភេទ របស់មហាសេដ្ឋី Epstein
ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកកាលពីថ្ងៃសៅរ៍បានទម្លាយបញ្ជីឈ្មោះតារាល្បីៗ អ្នកនយោបាយ និងមេដឹកនាំអាជីវកម្មចំនួន ៣០០ នាក់ ដែលបង្ហាញខ្លួននៅក្នុងឯកសារស្តីពីមហាសេដ្ឋី Jeffrey Epstein ល្បីល្បាញឈ្មោះក្នុងករណីជួញដូរមនុស្ស និងឧក្រិដ្ឋកម្មផ្លូវភេទ រួមទាំងការជួញដូរផ្លូវភេទលើក្មេងៗ ។

យោងតាមការចេញផ្សាយពីទីភ្នាក់ងារ CNN ក្នុងចំណោមឯកសារដែលបានដាក់ជូនសភា មានបញ្ជីឈ្មោះអ្នកនយោបាយ មេដឹកនាំអាជីវកម្ម និងឥស្សរជនសាធារណៈប្រហែល ៣០០ នាក់ដែលបានបង្ហាញខ្លួននៅក្នុងឯកសារ Epstein នៅក្នុងចំណោមពួកគេមានប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ, អតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា, អតីតស្ត្រីទីមួយ មីសែល អូបាម៉ា, អតីតប្រធានាធិបតី ប៊ីល គ្លីនតុន និងភរិយារបស់គាត់ ហ៊ីលឡារី គ្លីនតុន, មហាសេដ្ឋី ប៊ីល ហ្គេត, មហាសេដ្ឋី អេឡុន ម៉ាស ព្រមទាំង ព្រះអង្គម្ចាស់ហារី និងអ្នកផ្សេងទៀតជាច្រើន។
សូម្បីតែអតីតតារាសម្ដែងនិងច្រៀងនិងបុគ្គលល្បីៗមួយចំនួនទៀតដែលបានទទួលមរណភាពអស់រយៈពេលជាយូរ ក៏ត្រូវបានលើកឡើងផងដែរដូចជា តារាចម្រៀង Elvis Presley, ព្រះនាងឌីអាណា, តារាសម្ដែង Marilyn Monroe និងតារាប្រុស Kurt Cobain។
ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបានបញ្ជាក់បន្ថែមទៀតថា បុគ្គលមួយចំនួនលេចឡើងតែរយៈពេលខ្លីនៅក្នុងឯកសារ ហើយបានបញ្ជាក់ជាថ្មីថា ការមានឈ្មោះនៅក្នុងឯកសារមិនមានន័យថា ពួកគេទាំងនោះបានប្រព្រឹត្តបទឧក្រិដ្ឋ ឬទំនាក់ទំនងជាមួយ Epstein នោះទេ។
យ៉ាងណាមិញ ឯកសាររបស់ Epstein បន្ទាប់ពីការចេញផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយ បានបង្កឲ្យមានសន្ទុះនៃការលាលែងពីតំណែងពីមន្ត្រីជាច្រើនមានទំនាក់ទំនងជាមួយមហាសេដ្ឋីប្រព្រឹត្តអំពើរំលោភសេពសន្ថវៈលើកុមារ។ Epstein កើតនៅឆ្នាំ ១៩៥៣ ត្រូវបានចាប់ខ្លួននៅទីក្រុងញូវយ៉កក្នុងខែកក្កដា ឆ្នាំ ២០១៩ ពីបទល្បួងអនីតិជនរាប់សិបនាក់ ដោយប្រែក្លាយពួកគេទៅជាជនរងគ្រោះនៃការរំលោភបំពានផ្លូវភេទ។ អ្នកជំនួញរូបនេះប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ ៤៥ ឆ្នាំ ប្រសិនបើត្រូវបានកាត់ទោស។ ក្រោយមក លោកបានបដិសេធរាល់ការចោទប្រកាន់ទាំងអស់ ហើយត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារ Manhattan ទីក្រុងញូវយ៉ក ខណៈពេលកំពុងរង់ចាំការកាត់ក្តី ជនសង្ស័យបានចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ឃុំឃាំង កាលពីខែសីហា ឆ្នាំ ២០១៩៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
កាណាដា និងអូស្ត្រាលី ជំរុញវិស័យការពារជាតិខ្លួនឯង ដោយលែងពឹងផ្អែកអាមេរិក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


