ព័ត៌មានអន្ដរជាតិ
លោកត្រាំ បង្ហើបពីលទ្ធភាព«គ្រប់គ្រងដោយសន្តិវិធី» លើប្រទេសគុយបា
លោកប្រធានាធិបតី ដូណាល់ ត្រាំ បានថ្លែងថា សហរដ្ឋអាមេរិកអាចនឹងឈានទៅរកការ «គ្រប់គ្រងដោយសន្តិវិធី» លើប្រទេសគុយបា ដោយលោកបានពណ៌នាថាប្រទេសនេះជា «ប្រជាជាតិដែលកំពុងបរាជ័យ» និងកំពុងជួបវិបត្តិហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ។

យោងតាម Al Jazeera ក្នុងការថ្លែងទៅកាន់អ្នកសារព័ត៌មាននៅសេតវិមានកាលពីថ្ងៃសុក្រទី២៧ខែកុម្ភៈឆ្នាំ២០២៦ លោកត្រាំបានអះអាងថា រដ្ឋាភិបាលគុយបាកំពុងពិភាក្សាជាមួយរដ្ឋបាលរបស់លោក ដោយកត់សម្គាល់ថា ប្រទេសនេះគ្មានប្រាក់ គ្មានប្រេង និងគ្មានអាហារ។ លោកត្រាំ បានបញ្ជាក់ថា «ប្រហែលជាយើងនឹងមានការគ្រប់គ្រងដោយសន្តិវិធីលើគុយបា» ដោយបន្ថែមថា រដ្ឋមន្ត្រីការបរទេសលោក Marco Rubio កំពុងដឹកនាំកិច្ចការកម្រិតខ្ពស់មួយនេះ។
ការលើកឡើងនេះ បានធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិកបានដាក់សម្ពាធយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ រួមមានការបិទខ្ទប់ការផ្គត់ផ្គង់ប្រេង និងប្រតិបត្តិការយោធាកាលពីខែមករា ដើម្បីចាប់ខ្លួនសម្ព័ន្ធមិត្តគុយបាគឺលោកប្រធានាធិបតីវ៉េណេស៊ុយអេឡា Nicolas Maduro ដែលបានបណ្តាលឲ្យទាហានគុយបា៣២នាក់បាត់បង់ជីវិត។ ទោះបីជាអង្គការសហប្រជាជាតិបានព្រមានអំពីការដួលរលំផ្នែកមនុស្សធម៌ដោយសារទណ្ឌកម្មទាំងនេះក្តី ក៏លោកបានអះអាងថា លោកបានឮអំពីបំណងចង់ផ្លាស់ប្តូរនៅគុយបាតាំងពីលោកនៅក្មេងមកម៉្លេះ ហើយលោកជឿថាការផ្លាស់ប្តូរនឹងផ្តល់ផលវិជ្ជមាន។
ជាការឆ្លើយតប ប្រធានាធិបតីគុយបា លោក Miguel Diaz-Canel បានថ្កោលទោសយុទ្ធនាការរបស់អាមេរិកថាជា «ទង្វើផ្ដាច់ការ» និង «អំពើប្រល័យពូជសាសន៍» ដោយចោទប្រកាន់រដ្ឋបាលលោកត្រាំ ថាព្យាយាមច្របាច់កសេដ្ឋកិច្ចគុយបា៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


