ព័ត៌មានអន្ដរជាតិ
WHO កំពុងត្រៀមខ្លួនពីការគំរាមកំហែងដោយអាវុធនុយក្លេអ៊ែរក្នុងសង្រ្គាមនៅអ៊ីរ៉ង់
មន្ត្រីអង្គការសុខភាពពិភពលោក(WHO) ទទួលស្គាល់ថា ពួកគេកំពុងរៀបចំខ្លួនពីការគំរាមកំហែងដោយអាវុធនុយក្លេអ៊ែរដែលវាជាសេណារីយ៉ូដ៏អាក្រក់បំផុត ប្រសិនបើសង្គ្រាមរវាងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់កាន់តែធ្ងន់ធ្ងរ។ នេះបើយោងតាមសារព័ត៌មានឯករាជ្យរបស់ចក្រភពអង់គ្លេសផ្សាយថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ។
លោកស្រី Hana Balkhy នាយកនៃ WHO ក្នុងតំបន់មេឌីទែរ៉ាណេខាងកើត បាននិយាយថា បុគ្គលិកទាំងអស់ត្រូវតែប្រុងប្រយ័ត្នចំពោះឧប្បត្តិហេតុនុយក្លេអ៊ែរ បន្ទាប់ពីការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់ដែលជាយុទ្ធនាការរួមគ្នាជាមួយអ៊ីស្រាអែល។

លោកស្រី Balkhy ប្រាប់សារព័ត៌មាន Politico ថា៖ «សេណារីយ៉ូដ៏អាក្រក់បំផុតគឺឧប្បត្តិហេតុនុយក្លេអ៊ែរ ហើយនោះជាអ្វីដែលធ្វើឱ្យយើងព្រួយបារម្ភបំផុត។ យ៉ាងណាយើងត្រូវតែត្រៀមខ្លួន! គ្មានអ្វីអាចការពារគ្រោះថ្នាក់ដែលនឹងកើតឡើងនោះទេ […] ប្រសិនបើរឿងនេះកើតឡើងមែន នៅតាមផ្លូវក្នុងតំបន់និងទូទាំងពិភពលោកនឹងផលវិបាករបស់វា ហើយមានរយៈពេលរាប់ទសវត្សរ៍ឯណោះ»។
លោកស្រីបន្តថា៖ «បុគ្គលិកអង្គការសហប្រជាជាតិកំពុងរៀបចំសម្រាប់ឧប្បត្តិហេតុនានា រួមទាំងការវាយប្រហារលើរោងចក្រនុយក្លេអ៊ែរ និងការប្រើប្រាស់អាវុធផងដែរ។ យើងកំពុងគិតពីវា (ការប្រើប្រាស់អាវុធធុនធំៗ) ហើយយើងពិតជាសង្ឃឹមថា វាមិនកើតឡើងទេ»។
លោកស្រី Balkhy បន្ថែមថា៖ «ខ្ញុំគិតថាអ្នកដែលបានអានប្រវត្តិនៃឧប្បត្តិហេតុពីមុនៗ មិនថាដោយចេតនាឬចៃដន្យនោះទេ គឺអាចដឹងយ៉ាងច្បាស់ពីអ្វីដែលយើងកំពុងនិយាយ»។
គួរបញ្ជាក់ថា អ៊ីស្រាអែលនិងសហរដ្ឋអាមេរិកបានបន្តវាយប្រហារទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ខណៈ លោក ត្រាំ អះអាងថាទីក្រុងតេហេរ៉ង់កំពុងកសាងអាវុធនុយក្លេអ៊ែរ។
ចំណែក លោក David Saks ប្រធានផ្នែកបញ្ញាសិប្បនិម្មិត និងរូបិយប័ណ្ណឌីជីថលរបស់ លោក ត្រាំ លើកឡើងគួរភ្ញាក់ផ្អើលមួយកាលពីថ្ងៃចន្ទថា៖ « អ៊ីស្រាអែលអាចបង្កើនសង្គ្រាមបន្ថែមទៀត ហើយពួកគេអាចប្រើប្រាស់អាវុធនុយក្លេអ៊ែរ»។
យ៉ាងណាប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា៖ « អ៊ីស្រាអែលនឹងមិនដែលធ្វើបែបនោះឡើយ»៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


