ព័ត៌មានជាតិ
កម្ពុជាគាំទ្រ IOM ចំពោះការកែលម្អប្រសិទ្ធភាពក្នុងការប្រើប្រាស់ធនធានហិរញ្ញវត្ថុ ដើម្បីជួយដល់រដ្ឋសមាជិក
តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំការិយាល័យអង្គការសហប្រជាជាតិ ក្នុងទីក្រុងហ្សឺណែវ លោក កែ សុវណ្ណ បានបញ្ជាក់ពីការគាំទ្ររបស់កម្ពុជាចំពោះការបន្តកែលម្អប្រសិទ្ធភាពរបស់អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ក្នុងការប្រើប្រាស់ធនធានហិរញ្ញវត្ថុ ដើម្បីជួយដល់រដ្ឋសមាជិក។

ការបញ្ជាក់នេះ ធ្វើឡើងបន្ទាប់ពីតំណាងរបស់កម្ពុជា បានកត់សម្គាល់ឃើញអំពីការរឹតត្បិតផ្នែកហិរញ្ញវត្ថុបច្ចុប្បន្នសម្រាប់អង្គការ IOM។
ថ្លែងចូលរួមមតិយោបល់លើបទបង្ហាញសង្ខេបរបស់លោកស្រី Amy Pope អគ្គនាយិកាអង្គការ IOM នៅឯទីស្នាក់ការអង្គការ IOM នាទីក្រុងហ្សឺណែវ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ លោក កែ សុវណ្ណ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធានាឱ្យមានធនធាន ដែលអាចព្យាករបាន និងមាននិរន្តរភាព ដើម្បីអនុញ្ញាតឱ្យ IOM អាចបន្តផ្តល់ជំនួយមនុស្សធម៌សំខាន់ៗ និងការគាំទ្រផ្នែកបច្ចេកទេសដល់រដ្ឋសមាជិក។
ក្នុងន័យនេះ លោក បញ្ជាក់ថា កម្ពុជាគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងបន្តរបស់ IOM ក្នុងការកែលម្អប្រសិទ្ធភាព ភាពថ្លៃថ្នូរ និងការទទួលខុសត្រូវក្នុងការប្រើប្រាស់ធនធាន។
តំណាងអចិន្ត្រៃយ៍កម្ពុជា បានលើកទឹកចិត្តឱ្យ IOM បន្តធ្វើការសម្របសម្រួលអាទិភាពយុទ្ធសាស្ត្ររបស់ខ្លួនឱ្យស្របតាមតម្រូវការតំបន់ និងអាទិភាពរបស់រដ្ឋសមាជិកផងដែរ រួមទាំងបញ្ហាប្រឈម ដែលកំពុងកើតឡើង ដូចជា ការផ្លាស់ទីពាក់ព័ន្ធនឹងអាកាសធាតុ និងការផ្លាស់ទីដោយបង្ខំ។
លោក ក៏បានទទួលស្គាល់សារៈសំខាន់នៃតួនាទីរបស់អង្គការ IOM ក្នុងការដោះស្រាយការវិវត្តន៍នៃស្ថានភាពចលនាទេសន្តរប្រវេសន៍នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងវាយតម្លៃខ្ពស់ចំពោះការផ្តល់ការគាំទ្ររបស់ IOM ដល់រដ្ឋសមាជិក ក្នុងការពង្រឹងអភិបាលទេសន្តរប្រវេសន៍ លើកកម្ពស់ការធ្វើទេសន្តរប្រវេសន៍ដែលមានសុវត្ថិភាព និងមានរបៀបរៀបរយ និងការការពារទេសន្តរប្រវេសន៍ដែលស្ថិតនៅក្នុងស្ថានភាពងាយរងគ្រោះ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


