សេចក្ដីជូនដំណឹង
ការចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការរវាង សាលាអន្តរជាតិ វេសវីយូ កម្ពុជា និង មហាវិទ្យាល័យ Trinity នៃសាកលវិទ្យាល័យ Melbourne
ភ្នំពេញ៖ សាលាអន្តរជាតិ វេសវីយូ កម្ពុជា មានកិត្តិយសក្នុងការចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជាផ្លូវការជាមួយ មហាវិទ្យាល័យ Trinity នៃសាកលវិទ្យាល័យ Melbourne ដែលជាស្ថាប័នឧត្តមសិក្សាចំណាត់ថ្នាក់លេខ១នៅក្នុងប្រទេសអូស្ត្រាលី។

ស្ថាប័នទាំងពីរបានកសាងទំនាក់ទំនងដ៏ជិតស្និទ្ធ និងរឹងមាំ ចាប់តាំងពីឆ្នាំ២០២២ មក ដោយផ្អែកលើឆន្ទៈរួមដ៏មុតមាំ ក្នុងការលើកស្ទួយគុណភាពអប់រំ និងការអភិវឌ្ឍសមត្ថភាពសិក្សាឱ្យស្របតាមស្តង់ដារអន្តរជាតិ។ ការសហការនេះ ក៏បាននាំមកនូវលទ្ធផលវិជ្ជមានសម្រាប់សិស្សានុសិស្ស ដែលក្នុងនោះរួមមានការរៀបចំដំណើរទស្សនកិច្ចសិក្សាប្រចាំឆ្នាំរបស់សិស្សសាលាអន្តរជាតិ វេសវីយូ កម្ពុជា ទៅកាន់ មហាវិទ្យាល័យ Trinity នៃសាកលវិទ្យាល័យ Melbourne ក្នុងរយៈពេលបីឆ្នាំចុងក្រោយ និងកន្លងមកមានសិស្សពី សាលាអន្តរជាតិ វេសវីយូ កម្ពុជា បានចូលរៀនក្នុងថ្នាក់ឆ្នាំសិក្សាមូលដ្ឋានក្នុងមហាវិទ្យាល័យ Trinity ដោយជោគជ័យ ព្រមទាំងមានសិស្សមួយចំនួន ដែលបានចាប់ផ្តើមការសិក្សាកម្រិតឧត្តមសិក្សារបស់ពួកគេនៅ មហាវិទ្យាល័យ Trinity នាខែកុម្ភៈ ឆ្នាំ២០២៦ ផងដែរ។ លើសពីនេះទៅទៀត មហាវិទ្យាល័យ Trinity បានផ្តល់ជូននូវអាហាររូបករណ៍ដែលមានតម្លៃស្មើរ ១០ ០០០ ដុល្លារអាមរិក ចំនួន២កន្លែងដល់សិស្សានុសិស្សនៃសាលាអន្តរជាតិ វេសវីយូ កម្ពុជា ផងដែរ។

ជាចុងក្រោយ ស្ថាប័នទាំងពីរបង្ហាញការផ្តេជ្ញាចិត្តនាថ្ងៃខាងមុខក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យបានស៊ីជម្រៅ និងជិតស្និទ្ធថែមទៀត រវាងសាលាអន្តរជាតិ វេសវីយូ កម្ពុជា និងមហាវិទ្យាល័យ Trinity នៃសាកលវិទ្យាល័យ Melbourne ដើម្បីជាប្រយោជន៍ទៅដល់សិស្សានុសិស្សរបស់យើង ក៏ដូចជាចូលរួមចំណែកលើកកម្ពស់ទៅដល់វិស័យអប់រំនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


