ព័ត៌មានអន្ដរជាតិ
គុយបាកំពុងចួបប្រទះវិបត្តិ៥ បន្ទាប់ពីអាមេរិកលែងឱ្យនាំចូលប្រេង
បណ្តាញអគ្គិសនីរបស់ប្រទេសគុយបា បានដាច់ទាំងស្រុងនៅថ្ងៃសៅរ៍ ធ្វើឱ្យប្រទេសនេះគ្មានអគ្គិសនីប្រើប្រាស់ជាលើកទីបីនៅក្នុងខែមីនា ខណៈរដ្ឋាភិបាលកុម្មុយនីស្តគុយបាកំពុងតស៊ូជាមួយហេដ្ឋារចនាសម្ព័ន្ធដ៏ទ្រុឌទ្រោម និងរងការបិទផ្លូវប្រេងដោយសហរដ្ឋអាមេរិក។
យោងតាម CBC ផ្សាយថ្ងៃទី២១ខែមីនា ប្រធានអគ្គិសនីគុយបាគ្រប់គ្រងដោយរដ្ឋ បានរាយការណ៍ពីការដាច់ចរន្តអគ្គិសនីទាំងស្រុងនៅទូទាំងកោះនេះ ដោយមិនបានផ្តល់មូលហេតុនៃការដាច់ចរន្តអគ្គិសនីនោះទេ។
អាជ្ញាធរលើកឡើងថា ពួកគេកំពុងធ្វើការដើម្បីស្តារថាមពលឡើងវិញ។

ការដាច់ចរន្តអគ្គិសនីក្នុងប្រទេសនេះកាន់តែធ្ងន់ធ្ងរឡើង ដោយការដាច់ប្រចាំថ្ងៃរហូតដល់ ១២ម៉ោងក្នុងមួយថ្ងៃ បណ្តាលមកពីកង្វះខាតប្រេងឥន្ធនៈ ដែលធ្វើឱ្យប្រព័ន្ធថាមពលមិនស្ថិតស្ថេរ។
ការដាច់ចរន្តអគ្គិសនីទូទាំងប្រទេសលើកចុងក្រោយបានកើតឡើងនៅថ្ងៃចន្ទ ទី២៣ ខែមីនា និងគឺលើកទីពីរក្នុងសប្តាហ៍មុន និងទីបីក្នុងខែមីនា។
ខាងក្រោមជាផលវិបាកចំនួន៥ ដែលប្រទេសគុយបាកំពុងចួបប្រទះនាពេលបច្ចុប្បន្នរួមមាន៖
ទី១ ការដាច់ចរន្តអគ្គិសនីទូទាំងប្រទេស៖ ប្រទេសគុយបារងការដាច់ចរន្តអគ្គិសនីលើកទីបីទូទាំងប្រទេសរបស់ខ្លួននៅក្នុងខែមីនា ឆ្នាំ២០២៦ ដោយបណ្តាញអគ្គិសនីទាំងមូលបានដួលរលំ។ ការដាច់ចរន្តអគ្គិសនីទាំងនេះកើតឡើងជាញឹកញាប់ដោយសារតែហេដ្ឋារចនាសម្ព័ន្ធចាស់ទ្រុឌទ្រោម និងកង្វះខាតប្រេងឥន្ធនៈ។
ទី២ ការខ្វះខាតប្រេងឥន្ធនៈ៖ ការហាមឃាត់ប្រេងរបស់សហរដ្ឋអាមេរិកបានកាត់ផ្តាច់ការដឹកជញ្ជូនប្រេងពីបរទេសអស់រយៈពេលបីខែ។ ប្រទេសគុយបាផលិតប្រេងឥន្ធនៈបានត្រឹមតែប្រហែល ៤០% នៃប្រេងឥន្ធនៈដែលមាន ធ្វើឱ្យប្រទេសនេះមិនអាចទ្រទ្រង់តម្រូវការថាមពលរបស់ខ្លួនបាន។
ទី៣ ផលប៉ះពាល់លើជីវិតប្រចាំថ្ងៃ និងមន្ទីរពេទ្យ៖ ការដាច់ចរន្តអគ្គិសនីមានរយៈពេលរហូតដល់ ១២ ម៉ោងក្នុងមួយថ្ងៃ ដែលរំខានដល់ការចម្អិនអាហារ ទូរទឹកកក និងការងារ។ មន្ទីរពេទ្យកំពុងស្ថិតនៅក្រោមសម្ពាធធ្ងន់ធ្ងរ ដែលកំពុងតស៊ូដើម្បីដំណើរការដោយគ្មានអគ្គិសនី និងប្រេងឥន្ធនៈដែលអាចទុកចិត្តបាន។
ទី៤ ក្តីបារម្ភផ្នែកមនុស្សធម៌៖ អង្គការសហប្រជាជាតិបានព្រមានពីវិបត្តិមនុស្សធម៌មួយ ខណៈកង្វះខាតអគ្គិសនី ទឹក និងប្រេងឥន្ធនៈធ្វើឱ្យស្ថានភាពរស់នៅក្នុងប្រទេសនេះកាន់តែអាក្រក់ទៅៗ។
ទី៥ បរិបទនយោបាយ៖ រដ្ឋាភិបាលគុយបាស្តីបន្ទោសពីការបិទថាមពលរបស់សហរដ្ឋអាមេរិក ខណៈរដ្ឋបាល លោក ដូណាល់ ត្រាំ ទាមទារឱ្យមានកំណែទម្រង់នយោបាយ និងដោះលែងអ្នកទោសនយោបាយជាថ្នូរនឹងការលើកលែងទណ្ឌកម្ម៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


