ព័ត៌មានអន្ដរជាតិ
ប្រទេសនៅឈូងសមុទ្រទាមទារសំណងពីអ៊ីរ៉ង់ដែលវាយប្រហារក្នុងជម្លោះជាមួយអាមេរិក
មន្ត្រីនៃប្រទេសក្នុងតំបន់ឈូងសមុទ្រពែរ្ស បានប្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ (UN) ថា ការវាយប្រហាររបស់អ៊ីរ៉ង់ទៅលើប្រទេសរបស់ពួកគេស្មើនឹងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពរបស់រដ្ឋទាំងអស់ដែលទទួលរងការប៉ះពាល់ ដោយទាមទារសំណងពេញលេញ ខណៈសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ខិតជិតចូល១ខែទៅហើយ។
យោងតាម Al Jazeera ផ្សាយថ្ងៃទី២៥ខែមីនា ឆ្នាំ២០២៦ លោក Abdulmohsen Majed bin Khothaila តំណាងប្រទេសអារ៉ាប៊ីសាអូឌីតប្រចាំអង្គការសហប្រជាជាតិ បានថ្កោលទោសការវាយប្រហាររបស់អ៊ីរ៉ង់ អំឡុងពេលនៃកិច្ចប្រជុំបន្ទាន់មួយនៅទីក្រុងហ្សឺណែវនៅថ្ងៃពុធ ដោយនិយាយថា៖ «រដ្ឋជាសមាជិកក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) កំពុងរងការវាយប្រហារ ទោះបីជាមិនពាក់ព័ន្ធនឹងជម្លោះក៏ដោយ»។

លោកបន្តថា៖ «ការវាយប្រហាររបស់អ៊ីរ៉ង់ បានរំលោភលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិនានា។ ការកំណត់គោលដៅលើប្រទេសជិតខាងគឺជាការរំលោភលើគោលការណ៍នៃទំនាក់ទំនងល្អជាមួយប្រទេសជិតខាង។ […] ការកំណត់គោលដៅចំពោះរដ្ឋដែលមិនមែនជាភាគីនៃអរិភាពគឺជាការវាយប្រហារដែលមិនអាចទទួលយកបាន និងមិនអាចប្រកែកបាន ហើយមិនត្រូវស្ងៀមស្ងាត់ពីរឿងនេះនោះទេ»។
គួរបញ្ជាក់ថា ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃកិច្ចប្រជុំនោះមានសមាជិក ៤៧ រូប បានគាំទ្រសេចក្តីសម្រេចមួយដាក់ចេញដោយ GCC និងហ្ស៊កដានី ដោយថ្កោលទោសចំពោះសកម្មភាពរបស់ទីក្រុងតេហេរ៉ង់ដែលមានគោលបំណងបិទច្រកសមុទ្រ Hormuz ។
សេចក្តីសម្រេចខាងលើមានគោលបំណងទាមទារឱ្យអ៊ីរ៉ង់បញ្ឈប់ការវាយប្រហារដោយចេតនានិងដោយការសងសឹកទាំងអស់ជាបន្ទាន់ ជាពិសេសប្រទេសទាំងអស់នោះបានអំពាវនាវឱ្យមានសំណងពេញលេញ ហើយរហ័សបំផុតតាមដែលអាចធ្វើទៅបាន ដល់ជនរងគ្រោះទាំងអស់នៃការវាយប្រហាររបស់អ៊ីរ៉ង់។
មិនតែប៉ុណ្ណោះសម័យប្រជុំកាលថ្ងៃពុធ នៅទីក្រុងហ្សឺណែវបានកើតឡើង ខណៈការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់នៅតែបន្ត។
អ៊ីរ៉ង់នៅតែបន្តវាយប្រហារដោយមីស៊ីល និងដ្រូននៅទូទាំងមជ្ឈិមបូព៌ា ចំពេលមានការសម្របសម្រួលដោយអន្តរជាតិកាន់តែខ្លាំងឡើង ដើម្បីបញ្ចប់ជម្លោះដ៏សាហាវនេះ៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


