ជីវិតកម្សាន្ដ
ទីបំផុត! VJ សុភា ត្រូវដោះលែងឱ្យនៅក្រៅឃុំហើយ ក្រោយម្ចាស់កាមេរ៉ាដកពាក្យបណ្តឹង
ទីបំផុតអតីតផលិតករ និងជាពិធីករល្បីរបស់ស្ថានីយទូរទស្សន៍ MyTV លោក VJ សុភា ត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញហើយ (នៅក្រៅឃុំ)ក្រោយបន្លំចូលលួចកាមេរ៉ាតម្លៃប្រមាណ ២ម៉ឺនដុល្លារពីក្រុមហ៊ុនអ្នកនាង អុឹម សុគន្ធា ។

ជាការពិតកាលពីថ្មីៗនេះ មហាជនអ្នកគាំទ្រមានការភ្ញាក់ផ្អើលក្រោយអ្នកនាង អុឹម សុគន្ធា ទម្លាយវីដេអូអតីតផលិតករនិងជាពិធីករល្បីរបស់ទូរទស្សន៍ MyTV គឺលោក VJ សុភា បានចូលលួចកាមេរ៉ានៅក្នុងក្រុ មហ៊ុនរបស់ខ្លួន។ប៉ុន្តែទោះយ៉ាងណាដោយក្តីអាណិតអាសូរចំពោះអ្នកម្តាយVJ សុភា អ្នកនាង អុឹម សុគន្ធា បានដកពាក្យបណ្តឹងមិនទារសំណងទេ។
ជាក់ស្តែង តាមការជូនដំណឹងឱ្យដឹងពីសំណាក់លោក អុឹម ជីវ៉ា នៅថ្ងៃទី៣០ខែមីនាឆ្នាំ២០២៦នេះបានបញ្ជា ក់ថាពេលនេះលោក VJ សុភា បានចេញពីកន្លែងឃុំខ្លួនវិញហើយ ខណ:អ្នកនាង អុឹម សុគន្ធា យល់ព្រមឱ្យមានការដោះលែង VJ សុភា នៅក្រៅឃុំ បន្ទាប់ពីបន្លំចូលលួចកាមេរ៉ាដែលមានតម្លៃប្រមាណ ២ម៉ឺនដុល្លារពីក្រុមហ៊ុន អុឹម សុគន្ធា ។
បន្ទាប់ពីមានការដោះលែងភ្លាមៗនោះ VJ សុភា បានចេញមកសំពះសុំទោសនិងថ្វាយបង្គំអ្នកម្តាយ-ឪពុកព្រមទាំងអ្នកនាង អុឹម សុគន្ធា ដោយសន្យាថា ចាប់ពីពេលនេះ នឹងបញ្ឈប់កំហុសឆ្លងហើយសាងខ្លួនជាមនុស្សនៅក្នុងសង្គមថ្មីឡើងវិញ។ ទន្ទឹមគ្នានេះអ្នក នាង អុឹម សុគន្ធា ក៏បានយល់ព្រមលើកលែងទោសកំហុស VJ សុភា ហើយថែមទាំងជូនថវិកាមួយចំនួនដល់ម្តាយឪពុកវីជេ សុភា ទៀតផង។
គួររម្លឹកថាអ្នកនាង អុឹម សុគន្ធា កាលពីប៉ុន្មានថ្ងៃនេះបានទម្លាយពីសកម្មភាពរបស់ VJ សុភា លួចកាមេរ៉ា ដោយអ្នកនាង អុឹម សុគន្ធា បានបញ្ជាក់ថាកាមេរ៉ាដែ លត្រូវបានលួចយកទៅនោះគឺមានតម្លៃប្រមាណជិត ២ម៉ឺនដុល្លារ ខណ:សកម្មភាពនោះក៏ត្រូវបានបង្ហោះឡើងកាលពីថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២៦ កន្លងទៅ៕ ដោយ: ចាន់រ៉ា


-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២១ ម៉ោង agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


