Connect with us

ជីវិតកម្សាន្ដ

បាត់មុខយូរឆ្នាំ! ម្ចាស់បទ “កន្សែងអូនប៉ាក់ជូនបងយោធា” បង្ហាញខ្លួនវិញ ជាមួយសំនៀងនៅតែមានទឹកដមពីរោះ

បានផុស

នៅ

ក្រោយបាត់មុខពីវិថីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ អតីតតារាចម្រៀងល្បី ឡឹម វណ្ណារី បានធ្វើឱ្យមហាជនភ្ញាក់ផ្អើលម្តងទៀត ក្រោយបង្ហាញវត្តមាន និងបង្ហើរសំនៀងយ៉ាងគ្រលួចក្នុងការជួបជុំមួយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាចម្រៀងជើងចាស់រូបនេះ គឺជាម្ចាស់បទល្បី “កន្សែងអូនប៉ាក់ជូនបងយោធា” ដែលធ្លាប់ទទួលបានការពេញនិយមយ៉ាងខ្លាំង កាលពីអំឡុងទសវត្សរ៍ ៨០ ហើយបច្ចុប្បន្នបទនេះក៏ត្រូវបានតារាចម្រៀងជំនាន់ក្រោយយកមក Cover ឡើងវិញផងដែរ។

ថ្មីៗនេះ វីដេអូមួយបានបង្ហាញឱ្យឃើញថា អ្នកស្រី ឡឹម វណ្ណារី បានចូលរួមជួបជុំជាមួយតារាកំប្លែង សំប៉ូ លីដា ហើយបានបកស្រាយបទ “កន្សែងអូនប៉ាក់ជូនបងយោធា” ឡើងវិញ ដោយសំនៀងនៅតែផ្អែមល្ហែម និងមានទឹកដមដដែល ធ្វើឱ្យអ្នកទស្សនាចាប់អារម្មណ៍ និងសរសើរយ៉ាងច្រើន។

មហាជនជាច្រើនបានលើកឡើងថា សំនៀងរបស់អ្នកស្រីនៅតែពិរោះដូចដើម ហាក់ដូចជាបទចម្រៀងនេះត្រូវបានបង្កើតឡើងវិញ និងមានភាពល្បីល្បាញដូចសម័យឆ្នាំ១៩៨៣ ម្តងទៀត។

គួររំលឹកថា អ្នកស្រី ឡឹម វណ្ណារី គឺជាតារាចម្រៀងល្បីក្នុងទសវត្សរ៍ឆ្នាំ ៨០ (ក្រោយឆ្នាំ១៩៧៩) ដែលបានឈ្នះពានរង្វាន់លេខ១ ក្នុងការប្រកួតចម្រៀងសកលនៅខេត្តបាត់ដំបង នៅពាក់កណ្តាលឆ្នាំ១៩៨១ មុននឹងបន្តឈ្នះជ័យលាភីលេខ១ ទូទាំងប្រទេស នៅរាជធានីភ្នំពេញ។

ទោះបីជាបានបាត់មុខពីវិស័យសិល្បៈយូរឆ្នាំក៏ដោយ បច្ចុប្បន្ន អ្នកស្រីត្រូវបានគេដឹងថា កំពុងរស់នៅខេត្តបាត់ដំបង។ ក្នុងចំណោមស្នាដៃល្បីៗរបស់អ្នកស្រី រួមមានបទ “ទំនួញស្រីមេម៉ាយ”, “ទំនប់កំពីងពួយ”, “លក់ស្រូវជូនរដ្ឋ”, “សម្រស់ប៉ៃលិន” និង “កុំបំភ្លេចថ្ងៃ៧មករា” ជាដើម៕ ដោយ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម