ព័ត៌មានជាតិ
តំណាងកម្ពុជា និងចិន សន្យាធ្វើការជិតស្និទ្ធជាមួយគ្នាក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ នៅឯទីក្រុងហ្សឺណែវ
កម្ពុជា និងចិន បានបញ្ជាក់ពីការចាប់ដៃធ្វើការជាមួយគ្នាឱ្យបានកាន់តែជិតស្និទ្ធ ដើម្បីការគាំទ្រគ្នាទៅវិញទៅមក ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ខណៈប្រទេសទាំងពីរកំពុងបន្តរឹតចំណងមិត្តភាពដ៏រឹងមាំ។

ការបញ្ជាក់នេះបានធ្វើឡើងដោយលោក កែ សុវណ្ណ តំណាងអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ ក្នុងទីក្រុងហ្សឺណែវ ជាមួយនឹងលោក JIA Guide តំណាងអចិន្រ្តៃយ៍ចិន។ ជំនួបសន្ទនារវាងមន្ត្រីការទូតទាំងពីរដែលបានធ្វើឡើងកាលពីរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ បានគូសបញ្ជាក់អំពីចំណងមិត្តភាព និងទំនាក់ទំនងដ៏រឹងមាំ និងយូរអង្វែងរវាងកម្ពុជា និងចិន ដូចដែលបានឆ្លុះបញ្ចាំង តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់ទៀងទាត់ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើគ្រប់វិស័យសំខាន់ៗ រួមមាន ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍។
ភាគីទាំងពីរ បានសន្យាថា នឹងបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងស្ថានបេសកកម្មអចិន្រ្តៃយ៍ទាំងពីរ និងការផ្លាស់ប្តូរការគាំទ្រគ្នាលើបណ្តាវិស័យដែលផ្តល់ផលប្រយោជន៍រួម ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ។
លោក កែ សុវណ្ណ និងលោក JIA Guide ក៏បានផ្លាស់ប្តូរយោបល់គ្នាលើលទ្ធផលសំខាន់ៗក្រោមគំនិតផ្តួចផ្តើមរបស់លោកប្រធានាធិបតីចិន ស៊ី ជីនពីង រួមមានគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវអភិវឌ្ឍន៍ និងអភិបាលកិច្ចសកល ដែលផ្តល់ប្រយោជន៍ដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


