Connect with us

ជីវិតកម្សាន្ដ

សោភា ទេពី ចេញមុខមកស្រាយក្រោយរងការចោទប្រកាន់ថាយកប្តីគេ

បានផុស

នៅ

តារាចម្រៀងសាច់ខ្ចីកញ្ញា ញឹមសួន សោភាទេពី បានបង្ហាញការហួសចិត្ត និងបញ្ចេញប្រតិកម្មឆ្លើយតបបន្ទាប់ពីរងការរិះគន់ដោយការចោទប្រកាន់ថានាងលួចទំនាក់ទំនងយកប្តីគេ។

ការចេញមុខបកស្រាយពីសំណាក់តារាចម្រៀង សោ ភាទេពី ពេលនេះបានធ្វើឱ្យមហាជនអ្នកគាំទ្រមានការភ្ញាក់ផ្អើលនិងចាប់អារម្មណ៍ខ្លាំងព្រោះសុខៗសម្រាប់នាងចេញមកទម្លាយនូវរឿងរ៉ាវដ៏ហួសចិត្តខាងលើនេះ ទាំងផ្ទុះកំហឹងខ្លាំងៗបែបនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ញា សោភា ទេពី បានរៀបឱ្យដឹងថាកន្លងមកយករឿងមានផ្ទៃពោះឥឡូវមកបង្កើតសាច់រឿងថ្មីធ្វើសុីខ្ញុំពន្លើសកុហកថាខ្ញុំសុីប្តីគាត់នឹងចេះតែ edit video ចាស់ដែលខ្ញុំបានបែកគ្នាតាំងពីមួយឆ្នាំមុន ដែលខ្ញុំធ្លាប់ស្រលាញ់គ្នាទាំងដែលពួកគាត់បែកគ្នាដាច់ស្រាច់អស់៣ខែ ទើបខ្ញុំនឹងម្នាក់ប្រុសនឹងទាក់ទងគ្នា ប៉ុន្តែឥឡូវនេះម្នាក់ប្រុសនឹងម្នាក់ស្រីនោះគំរាមខ្ញុំជិត១ឆ្នាំហើយពេលគេត្រូវគ្នាវិញក៏ចូលដៃជើងគ្នាដើម្បីជាន់ពន្លិចខ្ញុំបែបនេះ។

តារាស្រី ញឹមសួន សោភាទេពី បានបញ្ជាក់បន្ថែមថា អ្នកណាដែលចូលដៃជើងប្រយ័ត្នផងនាងនឹងចាត់វិធា នការតាមផ្លូវច្បាប់ត្រូវ ចងចាំមាសសុទ្ធមិនខ្លាចភ្លើងទេខ្ញុំអះអាង ១០០០០ភាគរយ ហើយ យករឿងការងារខ្លួនមកផុសគឺបានន័យថាមានបំណងចង់បំផ្លាញការងារនាង ឬគំរាមថាបំផ្លាញការងារនឹងកេរិ៍ឈ្មោះខ្លួនព្រមទាំងអ្នកផ្ទះរបស់នាងក៏ដឹងឭគ្រប់គ្នាតែនាងប្លុកចោលរហូត។

គួរកត់សម្គាល់ថា តារាចម្រៀងវ័យក្មេងកញ្ញា ញឹមសួន សោភាទេពី ស្របពេលដែលអាជីពសិល្ប:កាន់តែមានភាពរីកចម្រើន និងទទួលបានការគាំទ្រនោះបច្ចុប្បន្ននាងក៏បានវិវឌ្ឍន៍ខ្លួនខ្លាំង ដើម្បីប្រជែងយកទីផ្សារសិល្ប:ក្តោបឱ្យណែនក្នុងដៃផងដែរ៕ ដោយ: ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម