ព័ត៌មានជាតិ
លោក កេត ម៉ៅ ត្រូវបានផ្ទេរភារកិច្ចចេញពីអភិបាលស្រុកត្រាំកក់ ជំនួសដោយលោក ហ៊ត មនោ
យោងតាមលិខិតមួយច្បាប់របស់រដ្ឋបាលខេត្តតាកែវ ស្ដីពីការផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងថ្មីអភិបាលនៃគណៈអភិបាលស្រុកត្រាំកក់ លោក កេត ម៉ៅ ត្រូវបានផ្ទេរតំណែងចេញពីអភិបាលនៃអណៈអភិបាលស្រុកត្រាំកក់ និងជំនួសដោយលោក ហ៊ត មនោ។

តាមរយៈលិខិតប្រកាសចូលកាន់តំណែងជាអភិបាលស្រុកត្រាំកក់ របស់រដ្ឋបាលខេត្តតាកែវ ពីធីនេះនឹងត្រូវធ្វើឡើងនៅព្រឹកថ្ងៃពុធ ទី៣ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ នៅសាលប្រជុំរបស់រដ្ឋបាលស្រុកត្រាំកក់តែម្ដង។ ទោះបីយ៉ាងណា នៅមិនទាន់មានរបាយគារណ៍ណាមួយបញ្ជាក់ថា លោក កេត ម៉ៅ ត្រូវផ្ទេរភារកិច្ច ឬទៅកាន់មុខតំណែងថ្មីជាអ្វីនោះទេ។

សូមជម្រាបថា លោក ហ៊ត មនោ បច្ចុប្បន្នជាអភិបាលរងនៃអណៈអភិបាលក្រុងដូនកែវ និងត្រូវជាកូនរបស់លោក ហ៊ត ឆែម អតីតអភិបាលស្រុកដូនកែវ ហើយក៏ជាអតីតអភិបាលស្រុកត្រាំកក់ ខេត្តតាកែវផងដែរ។
គួររំលឹកថា លោក កេត ម៉ៅ នាពេលថ្មីៗកន្លងមកនេះ មានសារបែកធ្លាយនៅលើបណ្ដាញសង្គមពីការលួងលោមសុំស្នេហ៍ពីនិស្សិតឆ្នាំទី៣ម្នាក់ ដែលធ្វើឲ្យមហាជនអ្នកលេងបណ្ដាញសង្គមបញ្ចេញមតិរិះគន់យ៉ាងចាស់ដៃផងដែរ។ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ក៏បានកោះហៅស្ត្រីឈ្មោះ គួន សុភា រស់នៅភូមិសេកយា ឃុំអង្គតាសោម ស្រុកត្រាំកក់ ដែលជាសាមីខ្លួនក្នុងអង្គហេតុនេះឲ្យចូលខ្លួនបំភ្លឺជុំវិញបញ្ហាខាងលើនេះ។

ជុំវិញការប្រកាសផ្ទេរ និងតែងតាំងមុខតំណែងអភិបាលស្រុកត្រាំកក់ថ្មីនៅថ្ងៃស្អែកនេះ លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ នៅមិនអាចបញ្ជាក់បាននៅឡើយទេ គិតត្រឹមព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦នេះ៕
អត្ថបទ៖ សុខុម


-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


