ជីវិតកម្សាន្ដ
Norak Ben លុតជង្គង់សុំមិត្តស្រីរៀបការ ធ្វើឱ្យអ្នកគាំទ្ររំភើបចិត្ត
លោក Norak Ben ដែលត្រូវបានមហាជនស្គាល់ថាជាអ្នកផលិតមាតិកាវីដេអូបែបកំប្លុកកំប្លែង និងជាសមាជិកនៃ JTT Media បានធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការរំភើបចិត្តយ៉ាងខ្លាំង ក្រោយបង្ហាញសកម្មភាពលុតជង្គង់សុំមិត្តស្រីរៀបការ កាលពីថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០២៦ ។

អ្នកនិយមតាមដានមាតិកាតាមបណ្ដាញសង្គមភាគច្រើនសុទ្ធតែស្គាល់លោក Norak Ben តាមរយៈវីដេអូកម្សាន្ត និងមាតិកាច្នៃប្រឌិតជាច្រើន ដែលមិនត្រឹមតែទាក់ទាញដោយគំនិតផលិតកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានស្ទីលនិយាយបែបកំប្លុកកំប្លែង ធ្វើឱ្យអ្នកទស្សនាសើចសប្បាយ និងគាំទ្រលោកជាបន្តបន្ទាប់។
ចំពោះជីវិតស្នេហាវិញ លោក Norak Ben និងមិត្តស្រី គឺកញ្ញា សាលីណា បានសាងទំនាក់ទំនងស្នេហាជាមួយគ្នាអស់រយៈពេលប្រមាណ ៥ឆ្នាំមកហើយ។ គូស្នេហ៍មួយគូនេះក៏តែងតែទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រ ដោយសារភាពផ្អែមល្ហែម និងការគាំទ្រគ្នាទៅវិញទៅមក។
គួររំលឹកថា កាលពីចុងខែមេសា ឆ្នាំ ២០២៦ កន្លងទៅ លោក Norak Ben និងកញ្ញា សាលីណា បានបញ្ចេញបទចម្រៀងរួមគ្នាមួយមានចំណងជើងថា មិត្តក្លាយជាស្នេហ៍ ដែលបានរៀបរាប់ពីដំណើរស្នេហារបស់អ្នកទាំងពីរ។ បទចម្រៀងនេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនសន្និដ្ឋានថា គូស្នេហ៍មួយគូនេះអាចនឹងមានដំណឹងល្អក្នុងពេលដ៏ខ្លីខាងមុខ។

ជាក់ស្ដែង រូបភាព និងវីដេអូជាច្រើនដែលត្រូវបានចែករំលែកនៅលើបណ្ដាញសង្គម បានបង្ហាញពីទិដ្ឋភាពដ៏រ៉ូមែនទិកនៃការសុំរៀបការ ដោយមានការរៀបចំជាកម្មវិធី Surprise យ៉ាងពិសេស។ កម្មវិធីនេះមានការចូលរួមពីសំណាក់មិត្តភក្តិ សមាជិកគ្រួសារ និងអ្នកផលិតមាតិកាល្បីៗជាច្រើន ដែលបានរួមគ្នាធ្វើជាសាក្សីក្នុងពេលវេលាដ៏មានន័យនេះ។
អ្វីដែលធ្វើឱ្យអ្នកគាំទ្ររំភើបជាងគេនោះ គឺសកម្មភាពរបស់លោក Norak Ben ដែលបានលុតជង្គង់សុំកញ្ញា សាលីណា រៀបការយ៉ាងរ៉ូមែនទិក ដូចជាឈុតឆាកក្នុងរឿងភាគ ខណៈខាងស្រីក៏បានឆ្លើយពាក្យ «Yes» ទទួលយកសំណើស្នេហ៍នេះ នៅចំពោះមុខសាច់ញាតិ និងមិត្តភក្តិជាច្រើន ទុកជាអនុស្សាវរីយ៍ដ៏ផ្អែមល្ហែម និងគួរឱ្យចងចាំមួយសម្រាប់អ្នកទាំងពីរ៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


