កីឡា
នារីខ្លាំងដៃ Jing Nan ប៉ះម្ចាស់មេដាយមាស២៨គ្រឿងពីប្រេស៊ីលដើម្បីខ្សែក្រវាត់ពិភពលោក
កីឡាការិនីចិន Xiong Jing Nan នឹងវិលត្រឡប់មកកាន់សង្វៀនអន្តរជាតិ ONE នាចុងខែឧសភានេះ ហើយបន្ទាប់ពីប្រកួតចុងក្រោយកាលពីខែតុលា ឆ្នាំ២០២០នៅប្រទេសសិង្ហបុរី។
ការវិលមកកាន់សង្វៀនលើកនេះ អ្នកលេងគុនចម្រុះចិនដែលគោលជំហរវ៉ៃស្ទើរដូចបុរសត្រូវមានភារកិច្ចការពារខ្សែក្រវាត់គុនចម្រុះពិភពលោក ONE Women’s Strawweight របស់នាងទល់អ្នកប្រជែងដែលជាជើងខ្លាំងចំណាត់ថ្នាក់លេខ២មកពីប្រេស៊ីល Michelle Nicolini ក្នុងព្រឹត្តិការណ៍ផ្សាយផ្ទាល់ ONE: EMPOWER នាថ្ងៃសុក្រ ទី២៨ ខែឧសភា នៅប្រទេសសិង្ហបុរី។
Xiong Jing Nan ជាកីឡាការិនីម្នាក់នៅស្ថាប័ន ONE ដែលត្រូវបានគេសរសើរថា មានចំណុចខ្លាំងសំខាន់២យ៉ាង។ ទី១ នាងពូកែក្បាច់វ៉ៃឈរពីចម្ងាយណាស់ដែលដៃគូភាគច្រើនបំផុតចាញ់ដោយសារជំនាញវ៉ៃឈរនេះហើយ។ នាងវ៉ៃចេញកណ្តាប់ដៃបានយ៉ាងមានប្រសិទ្ធភាព និងមានទម្ងន់ ហើយក៏អាចប្រើជើងទាត់បានល្អដែរ។
ទី២ Jing Nan មានកម្លាំងស៊ុហ្វមាំមួនល្អណាស់។ គិតចាប់តាំងពីឆ្នាំ២០១៨មក នាងបានឆ្លងកាត់ការប្រកួតលើសង្វៀនដែលមានចំនួន៥ទឹកសម្រាប់ការប្រកួតជើងឯក ហើយនាងតែងតែមានកម្លាំងស៊ុហ្វពេញល្អណាស់។ នាងមិនងាយបាក់ស្រុតឡើយរាល់ពេលប្រកួតម្តងៗ។
ចំណែកជំនាញក្រោមគឺគុនចម្រុះ កីឡាការិនីចិនរូបនេះមិនសូវពូកែឡើយ ប៉ុន្តែមានក្បាច់ទប់ទល់បានដោយសារកាយសម្បទាំមាំមួនល្អ និងកម្លាំងស៊ុហ្វខ្លាំងដែលជាចំណែកដ៏សំខាន់ក្នុងការរើបម្រះចេញពីការកៀបសង្កត់របស់ដៃ ប៉ុន្តែអាចនិយាយបានថា ជំនាញក្រោមនាងចាញ់ប្រៀបដៃគូ។

ការវិលមកកាន់សង្វៀនលើកមិនមែនជាការងាយស្រួលសម្រាប់ Jing Nan ដើម្បីការពារខ្សែក្រវាត់របស់ខ្លួនឡើយនៅពេលត្រូវជួបអ្នកជំនាញជឺជីតស៊ូពិភពលោក Michelle Nicolini របស់ប្រេស៊ីល។
Michelle Nicolini ជាអ្នកជំនាញជឺជីតស៊ូពិតប្រាកដ។ កីឡាការិនីប្រេស៊ីលអាយុ៣៩ឆ្នាំនេះឆ្លងកាត់ជោកជាំណាស់ និងសមិទ្ធផលកម្រិតអន្តរជាតិរាប់មិនអស់។ នាងបានឈ្នះមេដាយមាសពិភពលោកពីកីឡាជឺជីតស៊ូ៨ដងគិតពីឆ្នាំ២០០៦ដល់ឆ្នាំ២០១៤។

ជាមួយគ្នានេះ Michelle Nicolini បានឈ្នះជើងឯកទ្វីបអាហ្វ្រិក២ដងគឺឆ្នាំ២០១១ និង២០១៣។ ចំណែកជើងឯកទ្វីបអឺរ៉ុបវិញ នាងធ្លាប់ឈ្នះ៣ដងគឺឆ្នាំ២០១២ ពីរដង និង២០១៤ ហើយជើងឯកថ្នាក់ជាតិប្រេស៊ីលនាងធ្លាប់ឈ្នះ៣ដង ព្រមទាំងមេដាយមាសកម្រិតអន្តរជាតិជាច្រើនទៀត។ សរុបមេដាយមាសទាំងអស់ពីថ្នាក់ជាតិ តំបន់ ទ្វីប និងពិភពលោកគឺនាងប្រមូលបាន២៨គ្រឿងដោយមិនគិតពីមេដាយប្រាក់ និងសំរឹទ្ធផង។
បើនិយាយពីការប្រកួតគុនចម្រុះវិញ នាង Michelle Nicolini ទើបតែប្រកួតបានគុនចម្រុះបាន៨ដងប៉ុណ្ណោះក្នុងនោះឈ្នះ៦ និងចាញ់២ ធៀបនឹង Jing Nan ដែលធ្លាប់ប្រកួតបាន១៧ដងគឺឈ្នះ១៥ និងចាញ់២។

យ៉ាងណា នាងធ្លាប់ទទួលបានជ័យជម្នះលើកីឡាការិនីជើងឯកពិភពលោក Angela Lee កាលពីឆ្នាំ២០១៩ដោយពិន្ទុសម្រាប់ការប្រកួតមិត្តភាពដែលជំរុញឲ្យនាងទទួលបានឱកាសប្រកួតដណ្តើមខ្សែក្រវាត់ជាមួយ Jing Nan ដែលធ្លាប់ឈ្នះ និងចាញ់ Angela Lee ដែរ។
ជំនួបនេះអាចនិយាយថា ម្ចាស់ខ្សែក្រវាត់មានប្រៀបក្បាច់វ៉ៃឈរ ខណៈអ្នកដណ្តើមមានប្រៀបក្បាច់ក្រោម ដូច្នេះបើនរណាម្នាក់ធ្វេសប្រហែសគឺចប់ហើយ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


