Connect with us

ព័ត៌មានអន្ដរជាតិ

សារព័ត៌មានរដ្ឋអ៊ីរ៉ង់​ បង្ហាញ​ផែន​ការ ធ្វើឃាតជំទាវទី១ អាមេរិក Melania Trump

បានផុស

នៅ

វីដេអូ​មួយស្តី​ពី​ផែនការ និង​ការផ្តល់យោបល់អំពី​របៀប​ធ្វើឃាត ជំទាវទី១អាមេរិក លោកស្រី Melania Trump ត្រូវ​បានចែករំលែកនៅថ្ងៃអង្គារ​ ដោយទីភ្នាក់ងារព័ត៌មាន Tasnim មាន​ទំនាក់​ទំនងជា​មួយ​កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​(IRGC) ដោយ​វីដេអូនោះអំពាវនាវ​ឱ្យ ​«​ ក្រុមអ្នក​ប្រយុទ្ធ​ ដើម្បីសេរីភាព​» ​កំណត់​គោល​ដៅ​លើហាង​ឬកន្លែងណា​ ដែល​ លោកស្រី Melania ឧស្សាហ៍​​ទៅ។​

រូប Screenshot ពី Telegram របស់​សារព័ត៌មាន​ Tasnim ។
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងវីដេអូដេល​ចែករំលែកព័ត៌មាន​​ពីបណ្តាញសន្តិសុខ​អនាមិកជាច្រើន បង្ហាញពីគ្រោង​ការណ៍ ​នៃរបៀបដែល​សន្តិសុខ​របស់ លោកស្រី Melania ដំណើរការនិងកន្លែងដែល​លោកស្រីតែងតែ​ទៅ​ នៅទីក្រុងញូវយ៉ក។​

ក្នុង​វីដេអូ​នោះបង្ហាញទៀត​ថា​ ចំណុចខ្សោយរបស់​ លោកស្រី Melania គឺ ចំណូលចិត្តលើម៉ូដខោអាវ ពោលគឺលោក​ស្រី​ តែងតែ​ទៅហាង​លក់សម្លៀកបំពាក់ល្បីៗលំដាប់ ​នៅទីក្រុងញូវយ៉ក ដូច្នេះ «អ្នកប្រយុទ្ធ ដើម្បីសេរីភាព» អាចទៅទីនោះ ដើម្បីវាយប្រហារបាន។ ​

គួរ​បញ្ជាក់​ថា សន្តិសុខ​របស់​ លោកស្រី Melania គឺចែកដាច់ដោយឡែក​ ពីសន្តិសុខរបស់ស្វាមី ដែលជាប្រធានាធិបតី​អាមេរិក៕

ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម