កីឡា
Nikolov កំពុងក្លាយជាស្មាត់ស្តាំកំពូលម្នាក់ បន្តពី Michieletto, Leon ក្រោយសាងស្ថិតិដ៏អស្ចារ្យ ២ ឆ្នាំចុងក្រោយ
ស្មាត់ជម្រើសជាតិ ប៊ុលហ្គារី កីឡាករ Aleksandar Nikolov កំពុងត្រូវបានគេចាត់ទុកជាស្មាត់ស្តាំកំពូលម្នាក់នាពេលបច្ចុប្បន្ន បន្ទាប់ពីរូបគេបានសាងនូវស្ថិតិដ៏អស្ចារ្យក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ។

នៅក្នុងវិស័យបាល់ទះ មានស្មាត់ស្តាំលំដាប់ពិភពលោកជាច្រើន ដូចជាស្មាត់ អ៊ីតាលី Alessandro Michieletto, ស្មាត់ ប៉ូឡូញ Wilfredo León និងស្មាត់ ជប៉ុន Yuki Ishikawa ជាដើម។ ចំណែកស្មាត់វ័យ ២១ ឆ្នាំ Nikolov ក៏កំពុងក្លាយជាស្មាត់កំពូលម្នាក់ផងដែរ បន្ទាប់ពីបង្ហាញសមត្ថភាពយ៉ាងអស្ចារ្យ ជាពិសេសក្នុងការប្រកួតពាន FIVB Men’s Volleyball Nations League 2026។
ក្នុងពានរង្វាន់ FIVB Nations League 2026 នេះ Nikolov កំពុងឈរជាកីឡាកររកបានពិន្ទុច្រើនជាងគេបំផុត សម្រាប់ការប្រកួតជុំដំបូង ដែលឆ្លងកាត់ ១២ ប្រកួតក្នុងរយៈពេល ៣ សប្តាហ៍។ កីឡាកររកបានពិន្ទុសរុបបានចំនួន ២៧៨ ពិន្ទុ ក្នុងនោះរកបានតាមរយៈការវាយផ្តាច់ ២៤៧ ពិន្ទុ, បាំងបាល់ជោគជ័យ ១១ ពិន្ទុ និងវាយសេវា ២០ ពិន្ទុ។

ទោះបីជាកីឡាករមកពីក្រុម Cucine Lube Civitanova រូបនេះ ធ្វើបានយ៉ាងល្អឥតខ្ចោះបែបនេះក៏ដោយ ប៉ុន្តែក្រុមជម្រើសជាតិ ប៊ុលហ្គារី មិនអាចឡើងទៅកាន់ការប្រកួតជុំផ្តាច់ព្រ័ត្រពាន Nations League 2026 បានទេ ដោយសារពួកគេបានបញ្ចប់ការប្រកួតជុំដំបូង ដោយស្ថិតនៅលេខរៀងទី ៨។ ប៊ុលហ្គារី ឆ្លងកាត់ ១២ ប្រកួត ក្នុងនោះឈ្នះ ៧ និងចាញ់ ៥ មាន ២០ ពិន្ទុ។
យ៉ាងណាមិញ Nikolov ត្រូវបានគេចាត់ទុកជាស្មាត់កំពូលម្នាក់រួចទៅហើយ តាមរយៈស្ថិតិដ៏ល្អរបស់គេតាំងពីឆ្នាំមុនមកដល់ឆ្នាំ ២០២៦ នេះ។ ក្រឡេកទៅមើលឆ្នាំ ២០២៥ កន្លងទៅ គឺ Nikolov បានដើរតួយ៉ាងសំខាន់ក្នុងការជួយឱ្យក្រុម ប៊ុលហ្គារី ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រពាន FIVB Men’s Volleyball World Championship ប៉ុន្តែបានត្រឹមជើងឯករង បន្ទាប់ពីចាញ់ក្រុម អ៊ីតាលី ៣ សិត ១។

នៅពេលនោះ Nikolov បានឈ្នះពានរង្វាន់ឯកត្តជន ១ គឺពានរង្វាន់ស្មាត់ស្តាំល្អបំផុត។ នៅក្នុងឆ្នាំ ២០២៥ នោះដដែល ស្មាត់វ័យ ២១ ឆ្នាំ កម្ពស់ ២.០៧ ម៉ែត្រ ត្រូវបាន FIVB ផ្តល់ចំណាត់ថ្នាក់ជាកីឡាករលេខ ២ ក្នុងពិភពលោក បន្ទាប់ពីកីឡាករ Michieletto ដែលឈរលេខ ១។
ផ្អែកតាមស្ថិតិប៉ុណ្ណេះ គឺអាចវាយតម្លៃបានហើយ ថា Nikolov កំពុងឈរជាស្មាត់កំពូលម្នាក់នៅក្នុងពិភពលោក។ បច្ចុប្បន្នកីឡាករក៏មានវ័យនៅក្មេង ហើយថែមទាំងមានសមត្ថភាពអស្ចារ្យថែមទៀត ដូច្នេះមិនយូរឬឆាប់ រូបគេនឹងវ៉ារៀមច្បង Michieletto ដើម្បីឡើងមកឈរចំណាត់ថ្នាក់លេខ ១ ក្នុងពិភពលោកវិញ៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៧ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៦ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៤ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា-អាម៉េរិក ឈានដល់ការពិភាក្សាលើនីតិវិធីក្នុងការជ្រើសរើសយោធាកម្ពុជាទៅសិក្សានៅសាលាទ័ពជើងទឹកអាម៉េរិក
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoស្ថានទូតចិន ជំរុញឲ្យថៃ ស៊ើបអង្កេតជាបន្ទាន់ ករណីសន្តិសុខ ប្រើអំពើហិង្សាជ្រុលហួសហេតុ លើពលរដ្ឋខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអ្នកដំណើរជនជាតិបារាំងម្នាក់ អះអាងថា ត្រូវអាជ្ញាធរថៃបដិសេធការចូលប្រទេស និងបញ្ជូនត្រឡប់មកកម្ពុជាវិញ


