ចរាចរណ៍
Update ៖ គ្រោះថ្នាក់ចរាចរណ៍លើស្ពានព្រែកតាមាក់ បណ្ដាលអោយស្លាប់០៣នាក់ស្រី និងរបួសធ្ងន់-ស្រាល០៦នាក់
ហេតុការណ៍គ្រោះចរាចរណ៍រថយន្តធ្ងន់ធំ ដាច់ហ្រាំ្វងចុះពីលើស្ពានព្រែកតាមាក់ជ្រុលបុករះ បណ្ដាលឲ្យខូចខាតរថយន្ត០២គ្រឿងធំ០១គ្រឿង និងរថយន្តតូច០១គ្រឿង ខណៈរថយន្តពេលនោះរថយន្តមិនទាន់អស់ល្បឿនបានរុញទៅបុកម៉ូតូ០៣គ្រឿងបណ្ដាលឲ្យស្លាប់០៣នាក់និងរបួសធ្ងន់ស្រាល០៦នាក់។

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២១ ខែកក្តដា ឆ្នាំ២០២៦ វេលាម៉ោង១៣:២០នាទី.នៅចំណុចផ្លូវជាតិលេខ៨ ចន្លោះkm26-27លើស្ពានព្រែកតាមាក់ ស្ថិតភូមិ ព្រែកតាមាក់ ឃុំព្រែកតាមាក់ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
បើតាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្ត១គ្រឿងម៉ាក Hyundai ប្រភេទដឹកទំនិញធំ ពណ៌ខៀវ ពាក់ស្លាកលេខ ភព ៣ យ-1608 បើកបរក្នុងទិសដៅពីលិចទៅកើតចុះពីលើស្ពានលុះមកដល់ចំណុចការរដ្ឋានជួសជុលថ្នល់ផ្នែកខាងត្បូង (បិទផ្លូវមួយចំហៀង) រថយន្តបង្កខាងលើបានដាច់ហ្រាំ្វង ជ្រុលមកបុកគៀរថយន្តម៉ាក SsangYong ប្រភេទដឹកអ្នកដំណើរ ពណ៌ ខៀវ ផ្លាកលេខភ្នំពេញ2V-0284 ស្របគ្នារួចគៀទាញរថយន្តម៉ាកSsangYong ខាងលើទៅបុកជាមួយម៉ូតូដែលបើកឡើងស្ពានបញ្ច្រាស់ទិសគ្នា (ពីកើតទៅលិច) ចំនួន០៣គ្រឿងដោយម៉ូតូម៉ាកHonda dream C125ពណ៌ខ្មៅ ផ្លាកលេខ កណ្ដាល 1 AJ-5964 បណ្ដាលឲ្យអ្នកបើកស្លាប់ភ្លាមៗ ចំណែកអ្នកបើកម៉ូតផ្សែងទៀតរងរបួសធ្ងន់ស្រាលត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយឡែកអ្នកបើរថយន្តបង្កពេលបង្កគ្រោះថ្នាក់ចរាចរណ៍បានរត់គេចចេញពីកន្លែងកើតហេតុ ទុកតែរថយន្តតែប៉ុណ្ណះ។


ក្រោយពេលកើតហេតុ រួចកម្លាំងជំនាញបានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកតាមាក់បានចុះដល់កន្លែងកើតហេតុបានដេញចាប់អ្នកបើកបររថយន្តបានម្នាក់ឈ្មោះ ឈន ប៊ុនឈឿន ភេទប្រុស អាយុ៤៨ឆ្នាំអ្នកបើកបររថយន្តម៉ាក SsangYong បានធ្វើតេស្តជាតិអាកុល លទ្ធផល 0,000mg/lនិង ធ្វើតេស្តទឹកនោមរកសារធាតុញៀន លទ្ធផល អវិជ្ជមាន( – ) ឃាត់ខ្លួនអ្នកបើកបររថយន្តសាមយ៉ុង)(មានប័ណ្ណបើកបរ)និងបានវាស់វែងកន្លែងកើតហេតុ និង បានប្រគល់សពជនរងគ្រោះ ជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ និងយកម៉ូតូនិង រថយន្តទាំង០៥គ្រឿងយក មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាលដើម្បីបន្តនិតិវិធី៕ អត្ថបទ ៖ ម៉េង



-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


