Connect with us

នយោបាយ

នាយករដ្ឋមន្ត្រី​​សរសើរ​អត្ថបទ​របស់​ហ្វេសបុក​មួយ​ទាក់ទង​នឹង​រឿង​បណ្ឌិត​ចេះ​គ្រប់​រឿង​

បានផុស

នៅ

នាយករដ្ឋមន្ត្រី​កម្ពុជា សម្ដេច​ធិបតី ហ៊ុន ម៉ាណែត បាន​កោត​សរសើរ​លើ​អត្ថបទ​របស់​ហ្វេសបុក​ផេក​មួយ​ដែល​បាន​រិះគន់​បណ្ឌិត​មួយ​ចំនួន​ដែល​វិភាគ​រឿង​យុទ្ធសាស្ត្រ​ទ័ព​ ខណៈ​យក​រឿង​បណ្ឌិត និង​អ្នក​ចែវ​ទូក​យក​មក​ប្រៀ​ធៀប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហ្វេសបុក​ផេក​ឈ្មោះ មេទ័ព លីពូ បាន​សរសេរ​និង​ត្រូវ​នាយករដ្ឋមន្ត្រី​យក​មក​ចែក​រំលែក​បន្ត​នៅ​ថ្ងៃ​ទី​១៨ ខែ​កក្កដា​នេះ​បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា៖

​​​អង្គុយស្តាប់បណ្ឌិតម្នាក់ឡើងវិភាគ ក៏នឹកឃើញដល់រឿង « បណ្ឌិត និង អ្នកចែវទូក » នៅស្រុកចិន ពេលជិះទូកឆ្លងទន្លេ ក្រុមបណ្ឌិតគេនាំគ្នាពិភាក្សាគ្នាសុខៗ ក៏ចាប់ផ្តើមសួរ សំនួរជាច្រើន ទៅកាន់ អ្នកចែវ ទូក ដោយសារគាត់គ្មានចំណេះដឹង គ្មានបទពិសោធន៍ គ្មានទាំងឱកាសសិក្សា បានត្រឹមប្រើកម្លាំងរកស៊ី​ចែវ​ទូក​ចិញ្ចឹមជីវិត ម៉េចនិងអាចឆ្លើយសំនួរ ជ្រៅៗរបស់ណ្ឌិតបាន ។

ក្រុមបណ្ឌិត​ក៏និយាយថា អ្នកចែវទូកឯង អត់បានសិក្សា ជីវិតបរាជ័យ ៥០% អត់ដែលធ្វើការងារ អត់បទពិសោធន៍ បរាជ័យ ២៥% បើពឹងលើមុខរបរចែវទូកនេះ ឱកាសជោគជ័យក្នុងជីវិតមានតែ ២៥% ប៉ុណ្ណោះ ។

អ្នកចែវទូកទោះបី គេនិយាយដៀមដាម វិភាគពីជីវិតគាត់យ៉ាងក៏គាត់មិនមាត់បានត្រឹមញញឺម ហើយប្រឹងចែវទូកទៅមុខធម្មតា រហូតដល់កណ្តាលទន្លេ គាត់ក៏បង្អន់ទូក ហើយស្រែកសួរ ក្រុមបណ្ឌិត ថា « មើលលោកបណ្ឌិត ខ្ញុំសុំសួរមួយសំនួរបានទេ ? » បណ្ឌិតក៏ឆ្លើញវិញ សួរមកសំនួរអ្វីក៏ខ្ញុំឆ្លើយបានដែរ … អ្នកចែវទូកក៏សួរទៀតថា « លោកបណ្ឌិតចេះហែលទឹកឬអត់ ? » បណ្ឌិតក៏តបថា មនុស្សរស់នៅដីគោករៀនសូត្ររហូត មិនចេះហែលទឹកទេ ។ អ្នកចែវទូកក៏ ស្រែកប្រាប់វិញថា « រៀនដល់បណ្ឌិតចេះដឺងប៉ុណ្ណឹងដែរ តែភ្លើមិនព្រមរៀនហែលទឹក មេឃខ្មៅព្យុះមកហើយ បើលោកបណ្ឌិតមិនចេះហែលទឹកទេ ឱកាសជោគជ័យរបស់លោកស្មើរ ០ »។

និយាយរួចអ្នកចែវទូកក៏លោតទឹកហែលទៅរកច្រាំង ឯបណ្ឌិត ក៏ត្រូវព្យុះបក់ទៅបាត់ ងាប់អស់ទៅ ។


ពាក្យខ្មែរយើងនិយាយថា « សេដ្ឋីនៅខ្វះអំបែង បណ្ឌិតនៅមានពេលល្ងង់ » មិនមែនគ្រប់បណ្ឌិត និយាយមកសុទ្ធតែត្រូវទេ បណ្ឌិតគ្រៀវជ្រូកខ្លះ និយាយចេញមក អន់ជាងអ្នកចែវទូកផង ។

បើយើងជំនាញសេដ្ឋកិច្ចវិភាគតែពីសេដ្ឋកិច្ចទៅ កុំវិភាគរឿងយុទ្ធសាស្ត្រទ័ព វ៉ៃលុក ឬដកថយ ជាការសម្រេចចិត្តរបស់ មេបញ្ជាការទិសខាងមុខសម្រេចចិត្តដោយយោងតាមសភាពការណ៍ជាក់ស្តែង កុំបានកាន់មេក្រូ ពុលទឹកមាត់ ។ កុំនិយាយថា « ចាំកើតបណ្ឌិតសិន ចាំរិះគន់បណ្ឌិត អត់ទេ ត្រឹមអ្នកចែវទូកក៏រិះគន់បានដែរ» ។

អត្ថបទ​នេះ​ត្រូវ​បាន​នាយករដ្ឋមន្ត្រី​យល់​ថា សរសេរបានល្អ បែបសាបៗ ងាយយល់ ប៉ុន្តែមានន័យជ្រៅ និងផ្អែកលើទិដ្ឋភាពជាក់ស្តែង៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម