អាជីព
សិប្បកម្មជាលខ្មែរ ក្នុងសង្កាត់ទឹកវិល ផ្ដល់ឱកាសការងារដល់ពលរដ្ឋក្នុងមូលដ្ឋាន
សិប្បកម្មជាលខ្មែរ ដែលផលិតចេញពីវល្លិរពាក់ ឫស្សី ផ្អាវ ស្ថិតក្នុងភូមិទឹកវិល សង្កាត់ទឹកវិល ក្រុង សៀមរាប កំពុងមានការរីកចម្រើនជាបន្ដបន្ទាប់ តាមរយៈការបញ្ជាទិញពីអតិថិជនពីគ្រប់ទិសទី ក្នុងស្មារតីលើកស្ទួយផលិតផលក្នុងស្រុក ខណៈអាជីវកម្មនេះ បានផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន អាចបង្កើនប្រាក់ចំណូលប្រចាំថ្ងៃថែមទៀតផង។

អ្នកស្រី ឈាវ ឡើយ ដែលជាអ្នកប្រកបរបរខាងលើ បានឱ្យថា គិតមកដល់ពេលនេះ មានរយៈពេលប្រមាណ ៣០ឆ្នាំមកហើយ ដែលអ្នកស្រីចាប់យករបរត្បាញជាលនេះ ដោយបានបន្ដវេនពីម្ដាយ ដើម្បីរកប្រាក់ចំណូលក្នុងគ្រួសារ និងជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
របរនេះបានផ្ដល់ការងារដល់ពួកគាត់អាចធ្វើនៅតាមលំនៅឋានរៀងៗខ្លួន ដោយអ្នកស្រី ទទួលយកតែផលិតផលសម្រេចប៉ុណ្ណោះ។
អ្នកស្រី ឈាវ ឡើយ បានឱ្យដឹងទៀតថា ការប្រមូលផ្ដុំប្រជាពលរដ្ឋក្នុងមូលដ្ឋានដើម្បីផលិតជាលនេះ មិនត្រឹមតែជាការថែរក្សានូវរបរប្រពៃណី លើកកម្ពស់ផលិតផលខ្មែរ របស់អ្នកភូមិនេះប៉ុណ្ណោះទេ តែក៏ជារបរបន្ទាប់បន្សំមួយដែលអាចរកប្រាក់កម្រៃបន្ថែមផងដែរ ដោយក្នុងជាលមួយ អាចលក់បានក្នុងតម្លៃ ១ ៥០០រៀល ទៅតាមទំហំនៃសម្ភារ ដោយក្នុងមួយខែអ្នកស្រីអាចរកចំណូលបានប្រមាណ ៣លានរៀល។

អ្នកស្រី ឈាវ ឡើយ ក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋក្នុងភូមិទឹកវិល សង្កាត់ទឹកវិល អាចចាប់យកមុខរបរត្បាញជាលនេះ ដោយអ្នកស្រីមានមហិច្ឆតាចង់ពង្រីកអាជីវកម្មនេះឱ្យកាន់រីកដុះដាលបន្ថែមទៀត ដើម្បីផ្គត់ផ្គង់ទៅកាន់ទីផ្សារកាន់តែទូលំទូលាយ និងជួយបង្កើតការងារដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសស្រ្តីមេផ្ទះ និងប្រជាពលរដ្ឋដែលមានវ័យចំណាស់មិនមានការងារធ្វើ ឱ្យពួកគាត់អាចរកប្រាក់ចំណូលបន្ថែមក្នុងគ្រួសារ៕



អត្ថបទ៖ជុន កុសល
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


