Connect with us

សន្តិសុខសង្គម

ទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ

បានផុស

នៅ

នគរបាលព្រហ្មទណ្ឌរាជធានី ប្រើពេល ៤៨ ម៉ោង ស្រាវជ្រាវតាមចាប់ជនសង្ស័យម្នាក់ ដែលសម្លាប់ស្រ្តីម្នាក់ ក្នុងផ្ទះសំណាក់ ១ កន្លែង ស្ថិតនៅមូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី ១ កាលពីថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៦ ថ្មីៗ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង ៤ រសៀល ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២៦ ស្ថិតនៅចំណុចផ្លូវលំ មុខឃ្លាំងដាក់ឡាន VTS ភូមិគោកចំបក់ សង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ច បានឲ្យដឹងថា ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និង ធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយអធិការដ្ឋាននគរបាលស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង បានបើកប្រតិបត្តិការស្រាវជ្រាវករណីឃាតកម្ម កាលពីវេលាម៉ោង ៥ និង ២០ នាទី ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៦ ស្ថិតនៅចំណុចផ្ទះសំណាក់គ្រួសារ បន្ទប់ ២០៤ ជាន់ទី ១ ភូមិទ្រា ១ សង្កាត់ស្ទឹងមានជ័យ ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយធ្វើការស្រាវជ្រាវរហូតដល់ឃាត់ខ្លួនជនសង្ស័យចំនួន ១ នាក់ នៅវេលាម៉ោង ៤ និង ១៥ នាទីរសៀល ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២៦ ផ្លូវលំ មុខឃ្លាំងដាក់ឡាន VTS ភូមិគោកចំបក់ សង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យមានឈ្មោះ យ៉ង ស៊ាងខៃ ហៅ អាខុម ភេទប្រុស អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ។

ជនសង្ស័យ បានឆ្លើយសារភាពថា ដំបូងឡើយ ខ្លួនបានស្គាល់គ្នានឹងជនរងគ្រោះតាមរយៈ FACEBOOK។ បន្ទាប់មក ខ្លួន(ជនសង្ស័យ) បានទាក់ទងលួងលោមខាងស្រី(នារីរងគ្រោះ) ឲ្យមកធ្វើការនៅភ្នំពេញ ដោយអះអាងថា មានការងារឲ្យធ្វើ ដោយមិនដឹងថាខាងស្រីមានប្ដីរួចហើយនោះទេ ដែលទើបតែរៀបការរួច ក្នុងរយៈពេល ២ ខែ កាលពីថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២៦។

បច្ចុប្បន្ន ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ កំពុងធ្វើការសាកសួរជនសង្ស័យតាមនីតិវិធី៕
អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម