Connect with us

ចរាចរណ៍

រដ្ឋបាលខេត្តសៀមរាប បន្តដំឡេីងភ្លេីងសញ្ញា និងស្លាកសញ្ញាចរាចរណ៍ ចំណុចដែលមានគ្រោះថ្នាក់ញឹកញាប់​

បានផុស

នៅ

រដ្ឋបាលខេត្តសៀមរាប បានបន្តដំឡើងភ្លើងសញ្ញាពណ៌លឿងភ្លឹបភ្លែត និងស្លាកសញ្ញាចរាចរណ៍ នៅតាមផ្លូវប្រសព្វដែលកើតមានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ ដើម្បីបង្កើនសុវត្ថិភាពដល់ពលរដ្ឋ និងឈានទៅបញ្ចប់ការរៀបចំនៅទីតាំងសរុបចំនួន ៩កន្លែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការងារនេះ ធ្វើឡើងបន្ទាប់ពីក្រុមការងារបច្ចេកទេសបានសិក្សា និងវាយតម្លៃថា ផ្លូវប្រសព្វមួយចំនួនក្នុងក្រុងសៀមរាប ជាតំបន់ដែលមានហានិភ័យគ្រោះថ្នាក់ចរាចរណ៍ខ្ពស់។ ក្រោមការយកចិត្តទុកដាក់របស់លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ រដ្ឋបាលខេត្តបានសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្ត បន្តដំឡើងភ្លើងសញ្ញា និងស្លាកសញ្ញាចរាចរណ៍បន្ថែមនៅ៣ទីតាំង។

ទីតាំងទាំង៣ រួមមាន៖

  • ផ្លូវប្រសព្វរវាងវិថីសម្តេចតេជោ ហ៊ុន សែន សន្តិភាព និងផ្លូវ២៨ មិថុនា (ផ្លូវខេត្តលេខ២៦-៣២ ឬផ្លូវបំបែកទ្រៀក)។
  • ផ្លូវប្រសព្វរវាងផ្លូវ១០ មករា និងផ្លូវសាលាខៀវ (ផ្លូវបំបែកសង្កាត់សាលាកំរើក)។
  • ផ្លូវប្រសព្វរវាងវិថីសម្តេចសង្ឃរាជ ទេព វង្ស និងផ្លូវពោធិ៍កំបោ (ខាងលិចស្ទឹង) ជាមួយផ្លូវអាចារ្យស្វា (ខាងកើតស្ទឹង)។

ការៀបចំភ្លេីងសញ្ញា និងស្លាកសញ្ញាចរាចរណ៍ខាងលេីនេះ ដេីម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងរក្សាសុវត្ថិភាពដល់ការបេីកបររបស់បងប្អូនប្រជាពលរដ្ឋទូទៅ ដែលបាននិងកំពុងធ្វើដំណើរលើដងផ្លូវសាធារណៈ ដោយត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដោយកុំបើកបរហួសល្បឿនដែលច្បាប់បានកំណត់ កុំបើកបរជែងគ្នា និងបើកបរត្រូវមានសុជីវធម៌ សីលធម៌ខ្ពស់ជានិច្ច ដើម្បីចៀសវាងបាននូវបញ្ហាប្រឈមដោយគ្រោះថ្នាក់ចរាចរណ៍ ដែលអាចនឹងកើតមានឡើងនៅគ្រប់ពេលវេលាដោយថាហេតុ។

ជាមួយគ្នានេះ អាជ្ញាធរបានអំពាវនាវឱ្យប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍ ទាំងអស់គ្នា ដេីម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យមានប្រសិទ្ធភាពខ្ពស់៕
ដោយ៖គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម