ចរាចរណ៍
ករណីបុករះនៅផ្លូវជាតិលេខ២ សមត្ថកិច្ចបញ្ជាក់ថា គ្រួសារជនរងគ្រោះបានទទួលសំណងរដ្ឋប្បវេណីរួចរាល់
សមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរដែលបង្កឡើងដោយរថយន្តធុនធំបុករះនៅលើផ្លូវជាតិលេខ២ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ បានបញ្ចប់ការដោះស្រាយលើផ្នែកសំណងរដ្ឋប្បវេណីរួចរាល់ហើយ។

តាមការបញ្ជាក់របស់សមត្ថកិច្ច គ្រួសារជនរងគ្រោះបានទទួលសំណងរដ្ឋប្បវេណីដោយការព្រមព្រៀងរវាងភាគីពាក់ព័ន្ធ ស្របតាមនីតិវិធី និងបទប្បញ្ញត្តិច្បាប់ជាធរមាន។ ការដោះស្រាយនេះបានប្រព្រឹត្តទៅដោយរលូន និងមានកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ។ សមត្ថកិច្ចក៏បានថ្លែងអំណរគុណដល់ភាគីទាំងអស់ ដែលបានសហការក្នុងការដោះស្រាយបញ្ចប់ករណីនេះដោយសន្តិវិធី និងរក្សាបាននូវសណ្តាប់ធ្នាប់សាធារណៈ។

ជាមួយគ្នានេះ សមត្ថកិច្ចបានអំពាវនាវដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទ ឱ្យគោរពច្បាប់ចរាចរណ៍ បើកបរដោយប្រុងប្រយ័ត្ន និងមានទំនួលខុសត្រូវខ្ពស់ ដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការបាត់បង់អាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។
សូមរលឹកថា មានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងនៅវេលាម៉ោង ៧និង៣៥នាទីព្រឹក ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ លើផ្លូវជាតិលេខ២ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៥៤-៥៥ ស្ថិតក្នុងភូមិតាយឹង ឃុំជម្រះពេន ស្រុកសំរោង ខេត្តតាកែវ។

ក្នុងហេតុការណ៍នេះ ក្រៅពីមានជនរងគ្រោះស្លាប់បាត់បង់ជីវិត២នាក់ គឺមានលោក កេនប៉ាវ អាយុ ៣៥ឆ្នាំ ជាគ្រូបង្រៀនថ្នាក់ទី១២ នៃវិទ្យាល័យព្រៃឈើទាល ក៏បានទទួលមរណភាពក្រោយបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ដែលជាការបាត់បង់ធនធានគ្រូបង្រៀនគួរឱ្យសោកស្តាយ៕
អត្ថបទ៖ វីរៈ

-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៣ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៤ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


