ជីវិតកម្សាន្ដ
លោក ឆាយ វីរ:យុទ្ធ ទម្លាយអតីតកាលច្រៀងក្នុង១ខែ បានលុយតែ ២៥ដុល្លារ
តារាចម្រៀងល្បីឈ្មោះលោក ឆាយ វីរ:យុទ្ធ ថ្មីៗនេះបានទម្លាយរឿងពីអតីតកាលថា លោកធ្លាប់ច្រៀងតាមហាងដែលតម្លៃខ្លួនក្នុងមួយខែត្រឹមតែ ២៥ដុល្លារ ប៉ុណ្ណោះ។

លោក ឆាយ វីរៈយុទ្ធត្រូវបានគេមើលឃើញថា គឺជាតារាចម្រៀងដ៏ល្បីមួយរូបដែលទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់មហាជន ពិសេសតាមរយៈការច្រៀងបទបែបមនោសញ្ចេតនាដោយសារតែទឹកដមសំឡេងរបស់លោកពីរោះផ្អែមល្ហែមច្រៀងម្ដងៗគឺពោរពេញដោយការបង្កប់អត្ថន័យខ្ពស់ធ្វើឲ្យមហាស្តាប់ហើយស្លុងអារម្មណ៍គ្រប់គ្នា។
ដោយឡែកអ្វីដែលមហាជន អ្នកគាំទ្រចាប់អារម្មណ៍នោះគឺកាលពីថ្មីៗនេះលោក ឆាយ វីរ:យុទ្ធ បានរៀបរាប់ថា”កាលខ្ញុំច្រៀងនៅភោជនីយដ្ឋានដើមគនៅក្នុងខណ្ឌឬស្សីកែវនាឆ្នាំ២០០២បានប្រាក់ខែត្រឹមតែ ២៥ ដុល្លារឱ្យគត់។
គួររម្លឹកថា ចំណងស្នេហារបស់តារាចម្រៀងប្រុសលោក ឆាយ វីរ:យុទ្ធ និងភរិយាអ្នកនាង សែ ចាន់ឌី គិតមកទល់ពេលនេះ បានចាប់ផ្តើមឡើងមានរយ:ពេកជិត ១០ឆ្នាំហើយ ខណ:ដែលចំណងដៃអាពាហ៍ពិពាហ៍ពួកគេទទួលបានកូនស្រីដ៏ស្រស់ស្អាត ២ផងដែរ។
បើតាមការកត់សម្គាល់ក្រោយជោគជ័យលើវិស័យសិល្បៈយូរឆ្នាំមកនេះបើក្រឡេកទៅមើលពីជីវិតគូរបស់តារាចម្រៀងលោក ឆាយ វីរ:យុទ្ធ វិញក៏មានសុភមង្គលខ្លាំងណាស់ដែរ ខណ:ជារឿយៗលោក និងភរិយាតែងតែបង្ហាញពីក្ដីស្រឡាញ់នឹងភាពផ្អែមល្ហែមក្នុងដំណើរកម្សាន្តជាលក្ខណៈគ្រួសារដើម្បីឱ្យជីវិតគូកាន់តែមានន័យថែមមួយកម្រិតទៀត៕ ដោយ ៖ ចាន់រ៉ា

-
កីឡា១ សប្តាហ៍ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៦ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា១ សប្តាហ៍ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៣ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា-អាម៉េរិក ឈានដល់ការពិភាក្សាលើនីតិវិធីក្នុងការជ្រើសរើសយោធាកម្ពុជាទៅសិក្សានៅសាលាទ័ពជើងទឹកអាម៉េរិក


