ព័ត៌មានជាតិ
កម្ពុជា-អាម៉េរិក ឈានដល់ការពិភាក្សាលើនីតិវិធីក្នុងការជ្រើសរើសយោធាកម្ពុជាទៅសិក្សានៅសាលាទ័ពជើងទឹកអាម៉េរិក
សហរដ្ឋអាម៉េរិកត្រៀមបើកទ្វារទទួលយកនាយទាហានកម្ពុជាឱ្យសិក្សានៅសាលាយោធារបស់ខ្លួន ខណៈប្រតិភូក្រសួងការពារជាតិកម្ពុជា ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន បានធ្វើទស្សនកិច្ចទៅកាន់បណ្ឌិត្យសភាកងទ័ពជើងទឹកសហរដ្ឋអាម៉េរិក ក្នុងរដ្ឋម៉ារីលែន។

ដំណើរទស្សនកិច្ចរបស់ប្រតិភូក្រសួងការពារជាតិកម្ពុជា ដែលធ្វើឡើងកាលពីព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ត្រូវបានទទួលស្វាគមន៍ពីលោក Paul Fujimura នាយកការិយាល័យកម្មវិធីអន្តរជាតិ នៃបណ្ឌិត្យសភាកងទ័ពជើងទឹកសហរដ្ឋអាម៉េរិក។ ជាការកត់សម្គាល់ នេះគឺជាលើកទីមួយហើយ ដែលគណៈប្រតិភូយោធាបានមកទស្សនកិច្ចជាផ្លូវការនៅស្ថាប័ននេះ។

នៅក្នុងជំនួបនោះ លោកឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ និងលោក Paul Fujimura បានឈានដល់ការពិភាក្សាអំពីនីតិវិធីរួមគ្នាក្នុងការជ្រើសរើសសិក្ខាកាមកម្ពុជា ដើម្បីទៅសិក្សានៅសាលាយោធាមួយនេះ។ បន្ថែមពីនេះ ភាគីទាំងពីរក៏បានពិនិត្យទៅលើការងារមួយចំនួនទៀត ដែលអាចពង្រឹងកិច្ចសហប្រតិបត្តិការយោធាទ្វេភាគីរវាងកងយោធពលខេមរភូមិន្ទកម្ពុជា និងបណ្ឌិត្យសភាកងទ័ពជើងទឹកសហរដ្ឋអាម៉េរិកទៅថ្ងៃអនាគតផងដែរ។

ការទទួលយកនាយទាហានកម្ពុជានេះជាផ្នែកមួយនៃការពង្រឹងឡើងវិញនូវកិច្ចសហប្រតិបត្តិការយោធារវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ហើយក៏ជាការឆ្លើយតបទៅនឹងពាក្យសន្យារបស់រដ្ឋាភិបាលវ៉ាស៊ីនតោន ដែលបានប្រកាសជួយអភិវឌ្ឍន៍ធនធានមនុស្សកម្ពុជាលើវិស័យយោធា តាមរយៈការបង្កើនកៅអីសម្រាប់មន្ត្រីកម្ពុជាឱ្យទៅសិក្សានៅមហាវិទ្យាល័យយោធាអាម៉េរិក ដូចជា សាលាយោធា West Point និង Air Force Academy ព្រមទាំងសាលាផ្សេងៗទៀត៕
ដោយ៖ ធឿន វ៉ាន់សុង
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
សន្តិសុខសង្គម១ ថ្ងៃ agoកាប់សម្លាប់ប្រពន្ធនៅខេត្តកំពង់ស្ពឺ រួចជិះម៉ូតូគេចខ្លួនទៅស្រុកកំណើតដល់ពាក់កណ្ដាលផ្លូវជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗ


