Connect with us

កីឡា

យប់​នេះជំនួប​សំខាន់ ក្រុម​បាល់ទះ​កម្ពុជា ប៉ះ​ ឥណ្ឌូណេស៊ី ជា​ការ​ជួប​គ្នាលើក​ទី​១១

បានផុស

នៅ

ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា ត្រូវ​តទល់​នឹង​ក្រុម​ម្ចាស់​ផ្ទះ ឥណ្ឌូណេស៊ី វេលា​ម៉ោង​ ៧ យប់ ថ្ងៃ​ទី​២២ ខែ​កក្កដា​ នេះ​ សម្រាប់​ការ​ប្រកួត​សន្សំពិន្ទុ​ក្នុង​ពូល B ពាន​រង្វាន់ SEA V. Cup ឆ្នាំ ២០២៦ ជើង​ទី​២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​នឹង​ក្លាយ​ជា​ការ​ប្រកួត​ដ៏​តាន​តឹង​សម្រាប់​ក្រុម​បាល់ទះ​កម្ពុជា ដែល​ត្រូវ​ប្រឈម​នឹង​ខ្លាំង ឥណ្ឌូណេស៊ី នៅ​ចំពោះ​មុខ​អ្នក​គាំទ្រ​របស់​ពួក​គេ។ ជា​ពិសេស ពួក​គេកំពុង​ដាក់​ចិត្ត​សង​សឹក​លើ​ក្រុម​កម្ពុជា បន្ទាប់​ពី​ពួក​គេ​បាន​ចាញ់​ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​ ពាន​រង្វាន់​ដដែល​នេះ​ ​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ ២០២៦ នៅ​ប្រទេស​ហ្វីលីពីន។

ក្រុម​បាល់ទះ​កម្ពុជា និង ឥណ្ឌូណេស៊ី​ ធ្លាប់​បាន​ជួប​គ្នា ១០ លើក​មក​ហើយ ​គឺ​ កម្ពុជា ឈ្នះ ១ ដង និង​ ឥណ្ឌូណេស៊ី ឈ្នះ​៩ លើក ក្នុង​នោះ​ ៦ លើក​នៅ​ក្នុង​ព្រឹត្តិការណ៍​កឡា​ស៊ីហ្គេម ឥណ្ឌូណេស៊ី ឈ្នះ​ដោយ​លទ្ធផល ៣-០ ចំនួន ៥ លើក​ និង​ឈ្នះ​ដោយ​លទ្ធផល  ៣-១ មួយ​​លើក។ ជួប​គ្នា ៤ លើក​ទៀត​​គឺ​ក្នុង​ពាន​រង្វាន់ SEA V. Cup គឺ ឥណ្ឌូណេស៊ី ឈ្នះ​ដោយ​ពិន្ទុ ៣-០ ចំនួន ៣ លើក ប៉ុន្តែ​ការ​ជួប​គ្នា​ចុង​ក្រោយ​បំផុត កម្ពុជា បាន​យក​ឈ្នះ ដោយ​លទ្ធផល ៣-២ នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ដែល​បាន​ក្លាយ​ជាជ័យជម្នះ​លើក​ដំបូង​របស់ កម្ពុជា លើ​ឥណ្ឌូណេស៊ី។

សម្រាប់​ការត្រៀម​ខ្លួន​ SEA V. Cup ឆ្នាំ ២០២៦ ជើង​ទី​២ ឥណ្ឌូណេស៊ី ​បាន​ផ្លាស់​ប្តូរ​កីឡាករ​ថ្មី ដើម្បី​ប្រជែង​ជើង​ឯក។ ស្មាត់​ស្តាំ Doni ត្រូវ​បាន​ជម្រុះ​ចេញ​ពី​បញ្ជី​ជម្រើស​ជាតិ​ឥណ្ឌូណេស៊ី ហើយ​យក​ស្មាត់​ Luvi ជា​កីឡាករ​ល្អ​​បំផុត ២ លើក​ជាប់​គ្នា​ក្នុង​​ពាន​រង្វាន់​តេជោលីគ ដើម្បី​ជំនួស។

សម្រាប់​កម្ពុជា បាន​បង្កើត​ប្រវត្តិ​សាស្ត្រ​ ២ គឺ បាន​ឈ្នះ​ជើង​ឯក​ SEA V. Cup ជា​លើក​ដំបូង និង​បាន​ឈ្នះ ឥណ្ឌូណេស៊ី ជា​លើក ហើយ​កំពុង​បោះ​ជំហាន​ទៅ​រក​ការ​ចូល​រួម​ប្រកួត​ជើង​ឯក​អាស៊ី AVC Cup ជា​លើក​ដំបូង។

ចំណែក ឥណ្ឌូណេស៊ី ​បាន​ឈ្នះ​ជើង​ឯក​ពានរង្វាន់​​អាស៊ី AVC Cup ជា​លើក​ដំបូង​នៅ​ឆ្នាំ ២០២៦ នេះ។ ប្រសិន​បើ​ ពួក​គេ​មិន​បាន​ឈ្នះ​ជើង​ឯក SEA V. Cup ឆ្នាំ ២០២៦ នៅ​ជើង​ទី​ ២ ទេ ពួក​គេ​​ប្រហែល​ជា​​គ្មាន​ឱកាស​ទៅ​ប្រកួត​ការពារ​ជើង​ឯក​អាស៊ី AVC Cup នៅ​ឆ្នាំ ២០២៧ ទេ។

សម្រាប់​ការ​​ប្រកួត​​ជា​មួយ​ ឥណ្ឌូណេស៊ី យប់​នេះ លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា បាន​លើក​ឡើង​ថា ការ​ប្រកួត​នេះ​គឺ​ផ្អែកលើ​ស្ថានភាព​ជាក់​ស្តែង។ ប្រសិន​បើ​ស្ថានភាព​ប្រកួត​​អំណោយ​ផល​ល្អ គឺ កម្ពុជា នឹង​ផ្តាច់​យក​ឈ្នះ ឥណ្ឌូណេស៊ី តែ​ម្តង​​ដើម្បី​ឱកាស​ឡើង​វគ្គ​ពាក់​កណ្តាល​​ផ្តាច់​ព្រ័ត្រ ប៉ុន្តែ​ប្រសិន​បើ​ស្ថានភាព​តឹង​តែង​ខ្លាំង ប្រហែល​ជា​អាច​លេង​តាម​ដំណើរ​ដើម្បី​ទុក​កម្លាំង​លេង​តទល់​នឹង ​ហ្វីលីពីន​ សម្រាប់​ការ​ប្រកួត​វគ្គ​សន្សំពិន្ទុ​លើក​ទី​២ នៅថ្ងៃ​​ទី​២៣ ខែ​កក្កដា​ ស្អែក ពី​ព្រោះ​ប្រសិន​បើ​ចាញ់ ឥណ្ឌូណេស៊ី ប៉ុន្តែ​ឈ្នះ ហ្វីលីពីន គឺ កម្ពុជា នៅ​តែ​ឡើង​ដដែល។

ប្រវត្តិ​ជួប​គ្នា ១០ លើក គឺ ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា ឈ្នះ ១ ខណៈ​ ឥណ្ឌូណេស៊ី ឈ្នះ ៩ លើក​។

  1. កម្ពុជា ចាញ់ ឥណ្ឌូណេស៊ី ០-៣ (ស៊ីហ្គេម ២០១១)
  2. កម្ពុជា ចាញ់ ឥណ្ឌូណេស៊ី ០-៣ (ស៊ីហ្គេម ២០១៥)
  3. កម្ពុជា ចាញ់ ឥណ្ឌូណេស៊ី ០-៣ (ស៊ីហ្គេម ២០១៩)
  4. កម្ពុជា ចាញ់ ឥណ្ឌូណេស៊ី ១-៣ (ស៊ីហ្គេម ២០២១)
  5. កម្ពុជា ចាញ់ ឥណ្ឌូណេស៊ី ០-៣ (ស៊ីហ្គេម ២០២៣)
  6. កម្ពុជា ចាញ់ ឥណ្ឌូណេស៊ី ០-៣ (ស៊ីហ្គេម ទទួល​បាន​មេដាយ​ ប្រាក់ ២០២៣)
  7. កម្ពុជា ចាញ់ ឥណ្ឌូណេស៊ី ០-៣ (SEA V. Cup 2025 ជើង​ទី១ វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល)
  8. កម្ពុជា ចាញ់ ឥណ្ឌូណេស៊ី ០-៣ (SEA V. Cup 2025 ជើង​ទី២ វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល)
  9. កម្ពុជា ចាញ់ ឥណ្ឌូណេស៊ី ០-៣ (SEA V. Cup 2026 ជើង​ទី​១ វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល)
  10. កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី ៣-២ (SEA V. Cup 2026 ជើង​ទី​១ វគ្គ​ផ្តាច់​ព្រ័ត្រ)
  11. កម្ពុជា vs ឥណ្ឌូណេស៊ី  វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល SEA Cup 2026 ជើង​ទី​២

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម