ព័ត៌មានអន្ដរជាតិ
តារាសម្តែងស្រី ក្នុងខ្សែភាពយន្ត Godzilla vs. Kong ជួបគ្រោះថ្នាក់ចរាចរណ៍ បាត់បង់ជីវិតក្នុងវ័យ ១៨ឆ្នាំ
ជាដំណឹងដ៏សោកសៅនិងរន្ធត់ ដែលតួសម្តែងក្នុងខ្សែស្រឡាយភាពយន្តនៃពិភពលោក MonsterVerse គឺកញ្ញា Kaylee Hottle បានជួបគ្រោះថ្នាក់ចរាចរណ៍ បាត់បង់ជីវិតក្នុងវ័យត្រឹម ១៨ឆ្នាំ។

តាមការផ្សាយរបស់ Variety នៅថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២៦ តារាស្រីមានពិការភាព (គថ្លង់)រូបនេះ បានជួបគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់ឡាន នៅក្នុងតំបន់ Ijamsville នៃរដ្ឋ Maryland កាលពីថ្ងៃអង្គារ។
ការិយាល័យប៉ូលិសតំបន់ Ijamsville បញ្ជាក់ថា Hottle គឺជាអ្នកធ្វើដំណើររួមម្នាក់ នៅក្នុងរថយន្ត Honda Accord ស៊េរីឆ្នាំ១៩៩៥ ដែលបានរអិលធ្លាក់ផ្លូវ ហើយបុកជាមួយនឹងលូទឹក ខណៈមានការលើកឡើងថា រថយន្តនេះបើកបរ ហួសល្បឿនកំណត់។

យ៉ាងណា អ្នកបើកបរវ័យ ១៩ឆ្នាំ បានរួចផុតជីវិត ប៉ុន្តែ Hottle របួសធ្ងន់ពេក ក៏ផុតដង្ហើមនៅមន្ទីរពេទ្យក្នុងតំបន់នោះ។
កើតនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០០៧ ក្នុងទីក្រុង Atlanta រដ្ឋ Georgia, Hottle ធំដឹងក្តីនៅក្នុងគ្រួសារមួយ ដែលមានសមាជិកគថ្លង់ រហូតដល់ទៅ៤ ជំនាន់។ Hottle គឺជាអ្នកតស៊ូមតិយ៉ាងសកម្មដើម្បីឲ្យមាន តំណាងជនពិគថ្លង់កាន់តំណែងនានា ហើយ នាងធ្លាប់លើកឡើងពាក្យមួយឃ្លាយ៉ាងល្បីថា៖ «ពិការត្រចៀក គឺគ្រាន់តែជាពិការត្រចៀកប៉ុណ្ណោះ»។
មិនត្រឹមប៉ុណ្ណឹង បានថែមទាំងលើកទឹកចិត្តឲ្យហូលីវូដ បើកចិត្តទទួលយកការជួលតារាសម្តែង និងក្រុមការងារដែលពិការត្រចៀក ឲ្យកាន់តែច្រើន ទៀតផង។

ចំពោះវិស័យខ្សែភាពយន្តក្នុងពិភព MonsterVerse, នាងបានបង្ហាញខ្លួនជាលើកដំបូង ដោយសម្តែងជាតួ Jia ដែលជាក្មេងស្រីកំព្រាក្រុម Iwi ក្នុងរឿង Godzilla vs. Kong (ឆ្នាំ២០២១)។ បន្ទាប់មក នាងបានបន្តសម្តែងតួអង្គនេះដដែល ដែលជាសាច់រឿងស្នូលនៅក្នុងរឿង Godzilla x Kong: The New Empire (ឆ្នាំ២០២៤)។
ការសម្តែងយ៉ាងល្អឥតខ្ចោះរបស់ Hottle នៅក្នុងរឿងភាគបន្តឆ្នាំ២០២៤ បានធ្វើឲ្យនាងទទួលបានការទាក់ទាញឈ្មោះដណ្តើមពានរង្វាន់ Saturn Award សម្រាប់ «ការសម្តែងល្អបំផុតដោយតារាសម្តែងវ័យក្មេង»។
អ្វីដែលមិននឹកស្មានដល់ ការសម្តែងរបស់នាង ទទួលបានការកោតសរសើរយ៉ាងខ្លាំង ពីតួអង្គរួមអាជីព រួមទាំងលោក Alexander Skarsgård និងអ្នកស្រី Rebecca Hall ដែលអ្នកទាំងពីរ បានរៀនភាសាកាយវិការអាមេរិក ដើម្បីប្រាស្រ័យទាក់ទងផ្ទាល់ជាមួយនាង នៅទីតាំងថត៕
អត្ថបទ៖ សុវណ្ណ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


