អាជីព
កសិករជនជាតិដើមភាគតិចរតនគិរី ទទួលបានវគ្គបណ្តុះបណ្តាល ផ្សាំដើមស្វាយចន្ទី កាត់បន្ថយទិញកូនពូជ និងបង្កើនទិន្នផល
កសិករជនជាតិដើមភាគតិចចំនួន ៥០នាក់ នៅស្រុកវើនសៃ ខេត្តរតនគិរី បានចូលរួមវគ្គបណ្តុះបណ្តាលជំនាញដាំ និងផ្សាំស្វាយចន្ទី ដោយអនុវត្តផ្ទាល់ជាមួយគ្រូបង្គោល ដើម្បីអាចយកចំណេះដឹងទៅអនុវត្តក្នុងចម្ការរបស់ខ្លួន កាត់បន្ថយការទិញកូនពូជ និងបង្កើនទិន្នផលនាពេលអនាគត។ វគ្គបណ្តុះបណ្តាលនេះ រៀបចំដោយ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តរតនគិរី នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ នៅសាលារោងភូមិទៀមលើ ស្រុកវើនសៃ។

លោក ប្លន់ សាភន់ គ្រូបង្គោល បានណែនាំថា ការផ្សាំដើមស្វាយចន្ទីឱ្យបានជោគជ័យ ត្រូវចាប់ស្កុត និងរុំមែកឱ្យជាប់ល្អ ដើម្បីការពារខ្យល់ចូល។ កសិករអាចបណ្តុះកូនពីគ្រាប់ស្វាយចន្ទីជាមុន រួចកាត់យកមែកពីដើមពូជល្អមកតភ្ជាប់ ដើម្បីទទួលបានដើមដែលមានគុណភាព និងផ្តល់ទិន្នផលខ្ពស់។
លោកបន្តថា មុនដាំ ត្រូវសម្អាតដី កាត់ស្មៅ និងគល់ឈើចាស់ឱ្យបានស្អាត បន្ទាប់មកជីករណ្តៅទំហំប្រមាណ ៤តឹក × ៤តឹក ជម្រៅប្រហែល ៥០សង់ទីម៉ែត្រ ដាក់ជីកំប៉ុស្តទុកពី ១ទៅ២សប្តាហ៍ មុនដាំ។ សម្រាប់ដីនៅខេត្តរតនគិរី គួរដាំដោយរក្សាគម្លាត ១០×១០ម៉ែត្រ ឬ ១២×១២ម៉ែត្រ រវាងដើមនីមួយៗ ដើម្បីឱ្យដើមលូតលាស់បានល្អ។ លោកក៏ណែនាំឱ្យដាំនៅរដូវវស្សា ដើម្បីឱ្យដើមស្វាយចន្ទីលូតលាស់បានល្អ និងងាយថែទាំ។

ក្នុងនាមជាសិក្ខាកាម លោក ខាំពែន បានឱ្យដឹងថា ដំបូងលោកមានអារម្មណ៍ញ័រដៃ និងមិនទាន់ស្ទាត់ជំនាញពេលចាប់ផ្តើមផ្សាំស្វាយចន្ទី។ ទោះជាយ៉ាងណា បន្ទាប់ពីទទួលបានការបណ្តុះបណ្តាល និងអនុវត្តផ្ទាល់ លោកបានផ្សាំស្វាយចន្ទីដោយខ្លួនឯងចំនួន ១៥ដើម ហើយកំពុងរង់ចាំតាមដានលទ្ធផល។
លោកបញ្ជាក់ថា កាលពីមុន លោកដាំស្វាយចន្ទីតាមបទពិសោធន៍បុរាណ ដោយមិនសូវរៀបចំដី ឬដាក់ជីកំប៉ុស្តតាមបច្ចេកទេស។ ប៉ុន្តែបន្ទាប់ពីរៀនរួច លោកយល់ច្បាស់ពីវិធីការផ្សាំស្វាយចន្ទី ការរៀបចំដី ការប្រើជីកំប៉ុស្ត និងការថែទាំចម្ការ ហើយសង្ឃឹមថានឹងទទួលបានទិន្នផលល្អជាងមុន។

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តរតនគិរី បញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងបង្កើនសមត្ថភាពកសិករលើជំនាញដាំ ថែទាំ និងប្រមូលផលដំណាំស្វាយចន្ទីដើម្បីឱ្យពួកគេអាចអនុវត្តដោយខ្លួនឯង កាត់បន្ថយការចំណាយទិញកូនពូជ និងបង្កើនប្រាក់ចំណូលពីការដាំស្វាយចន្ទីរប្រកបដោយប្រសិទ្ធភាព៕
ដោយ៖ ខៀវ ចាប
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៩ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ


