Connect with us

ជីវិតកម្សាន្ដ

ល្បិចមុតស្រួចរបស់ស្រីស្អាត ជប៉ុន ប្រើ AI កែដើមទ្រូង បោកភ្នែកប្រុសៗ រកប្រាក់បានកប់ក្តោង

បានផុស

នៅ

នៅក្នុងយុគសម័យដែលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កំពុងវាយលុកស្ទើរតែ​គ្រប់វិស័យ ឥឡូវនេះសូម្បីតែឧស្សាហកម្មកម្សាន្តរាត្រីដ៏ល្បីល្បាញរបស់ជប៉ុន ក៏មិនអាចខ្វះ AI បានដែរ។

យោងតាម tokyoreporter ដោយដកស្រង់ចេញពីទស្សនាវដ្តីប្រចាំសប្តាហ៍ដ៏ល្បី Spa ទើបតែបានទម្លាយរឿងរ៉ាវដ៏ជក់ចិត្តមួយអំពីរបៀបដែលក្រុមនារី Hostesses និងស្រីស្អាតក្នុងពិភពរាត្រី ប្រើប្រាស់ល្បិច AI មកតុបតែងរូបសម្រស់ និងជីវិតឯកជន ដើម្បីអន្ទងចិត្តនិងបោកប្រាស់ទឹកប្រាក់ពីហោប៉ៅបុរសៗ។

រូបភាព៖tokyoreporte
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ញា Sakura Tanaka (ឈ្មោះគេដាក់ឲ្យ) ជាស្រីស្អាតវ័យ ២៤ ឆ្នាំ ដែលរកចំណូលតាមរយៈការណាត់ជួបដូរប្រាក់ បានទម្លាយទាំងស្នាមញញឹមថា AI គឺជា «អាវុធសម្ងាត់» របស់នាងក្នុងការទាក់ទាញបុរសអ្នកមាន។

នាងបានរៀបរាប់ថា «ចាប់តាំងពីខ្ញុំប្រើ AI មក អត្រាជោគជ័យនៃការណាត់ជួបរបស់ខ្ញុំហក់ឡើងខ្ពស់កប់ពពក! កម្មវិធីកែរូបថតធម្មតា កែបានតែមុខទេ ប៉ុន្តែ AI វិញ គឺវាជួយពង្រីកទំហំដើមទ្រូងរបស់ខ្ញុំឲ្យធំឡើងបែបធម្មជាតិ សិចស៊ីខ្លាំង រហូតដល់បុរសៗឃើញហើយទប់ចិត្តមិនបាន»។

មិនត្រឹមតែកែរូបរាងទេ សូម្បីតែការឆាតឆ្លើយឆ្លងក៏ Sakura ប្រើ AI ជួយព្រាងឲ្យដែរ ដើម្បីកុំឲ្យភ្ញៀវរត់ចោល។ ពេលភ្ញៀវរអ៊ូរទាំរឿងហាងអាហារថ្លៃពេក នាងគ្រាន់តែបញ្ជាឲ្យ AI រកហាងដែលមានតម្លៃសមរម្យភ្លាមៗ រួចឲ្យ AI សរសេរសារតបទៅវិញដោយប្រើភាសាគួរសម យ៉ាងទន់ភ្លន់ លួងលោមចិត្តភ្ញៀវរហូតទាល់តែព្រមណាត់ជួប។

ខណៈពេលដែលបច្ចេកវិទ្យាកាន់តែទំនើបទៅៗ អ្នកក្នុងរង្វង់សិល្បៈកម្សាន្តរាត្រីជប៉ុន បាននិយាយលេងសើចថា មិនយូរទេ បុរសៗដែលចូលចិត្តដើរលេងយប់ អាចនឹងត្រូវកំដរអារម្មណ៍ដោយ «មនុស្សយន្ត AI» ទាំងស្រុង ដោយមិនដឹងខ្លួនជាមិនខានឡើយ។

ទោះជាយ៉ាងណាក៏ដោយ ការប្រើប្រាស់ AI ក្នុងទម្រង់បែបនេះ បាននិងកំពុងបង្កើតឲ្យមានការជជែកដេញដោលគ្នាយ៉ាងខ្លាំងនៅក្នុងប្រទេសជប៉ុន អំពីព្រំដែននៃភាពស្មោះត្រង់ និងផលប៉ះពាល់នៃការប្រើប្រាស់បច្ចេកវិទ្យាក្លែងបន្លំនៅក្នុងជីវិតរស់នៅជាក់ស្តែង ជាពិសេសនៅក្នុងឧស្សាហកម្មដែលពឹងផ្អែកលើការបង្កើតទំនាក់ទំនងរវាងមនុស្ស និងមនុស្សបែបនេះ៕

រូបភាព៖tokyoreporte

អត្ថបទ ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម