ព័ត៌មានជាតិ
ជិះទូកទៅទស្សនាប្រាសាទនាគព័ន្ធ ផ្តល់បទពិសោធន៍ដ៏ចងចាំ ដាស់រំលឹកកេរ្តិ៍មរតកដូនតាខ្មែរកាលពី ១ ពាន់ឆ្នាំមុន
កាលពីសម័យបុរាណ ប្រាសាទនាគព័ន្ធគឺជាមន្ទីរពេទ្យសម្រាប់ព្យាបាលជំងឺ។ កាលនោះគ្មានផ្លូវឆ្លងដើរដូចសព្វថ្ងៃទេ មានតែមធ្យោបាយតាមទូក។ នេះបើតាមលោក យី យួក អនុប្រធានសមាគមទូកទេសចរណ៍នៅប្រាសាទនាគព័ន្ធ។
ការជិះទូកផ្តល់បទពិសោធន៍ក្នុងការមើលទេសភាពព្រៃលិចទឹក និងសត្វស្លាប ព្រមទាំងអាចឱ្យភ្ញៀវស្រមៃយល់ដឹងពីប្រវត្តិសាស្ត្រកាលពីសម័យដើម។

ពាក់ព័ន្ធបទពិសោធន៍ និងអត្ថន័យប្រវត្តិសាស្ត្រនៃប្រាសាទនាគព័ន្ធ លោក យី យួក បញ្ជាក់ថា កាលពីសម័យបុរាណ ប្រាសាទនាគព័ន្ធគឺជាមន្ទីរពេទ្យសម្រាប់ព្យាបាលជំងឺ។ កាលនោះគ្មានផ្លូវដើរដូចសព្វថ្ងៃទេ ដូច្នេះអ្នកមកព្យាបាលជំងឺទាំងអស់ត្រូវធ្វើដំណើរតាមទូក។
សហគមន៍ទូកទេសចរណ៍នៅប្រាសាទនាគព័ន្ធបង្កើតឡើងដំបូងនៅក្នុងឆ្នាំ ២០១៧ ដោយមានការសហការចូលរួមពីអាជ្ញាធរជាតិអប្សរា រដ្ឋាភិបាលអូស្ត្រាលី និងអង្គការយូណេស្កូ (UNESCO)។
បច្ចុប្បន្នសមាជិកមានចំនួនជាង ២០ នាក់ ជាប្រជាពលរដ្ឋមកពីភូមិប្លង់ និងភូមិលាងដៃ។

លោក យី យួក អនុប្រធានសមាគមទូកទេសចរណ៍នៅប្រាសាទនាគព័ន្ធ
លោក យី យួក ឲ្យដឹងថា សហគមន៍មានទូកចំនួន ៧ ដែលផ្តល់ជូនខ្សែទស្សនាចំនួន ៣ ជម្រើសសម្រាប់ភ្ញៀវទេសចរជិះកម្សាន្ត។ ខ្សែទស្សនាទី១ មានរយៈពេលកន្លះម៉ោង សម្រាប់ភ្ញៀវជិះមើលទេសភាពជុំវិញ ដែលមានតម្លៃ ១២ ដុល្លារ សម្រាប់ភ្ញៀវជាតិ និង ២០ ដុល្លារ សម្រាប់ភ្ញៀវអន្តរជាតិ។
ខ្សែទស្សនាទី២ និងទី៣ មានរយៈពេល ១ ម៉ោងកន្លះ ទៅ ២ ម៉ោង ទាំងទៅទាំងមក ដែលធ្វើដំណើរទៅដល់ប្រាសាទនាគព័ន្ធ ដែលតម្លៃគឺ ២៣ ដុល្លារ សម្រាប់ភ្ញៀវជាតិ និង ៤០ ដុល្លារ សម្រាប់ភ្ញៀវអន្តរជាតិ។
លោក យី យួក ថា ការជិះទូកនេះផ្តល់បទពិសោធន៍ថ្មីប្លែកក្នុងការមើលទេសភាព ព្រៃលិចទឹក និងសត្វស្លាប ព្រមទាំងអាចឱ្យភ្ញៀវស្រមៃយល់ដឹងពីប្រវត្តិសាស្ត្រកាលពីសម័យដើម។
លោកប្រាប់ពេលវេលាល្អបំផុតសម្រាប់ការជិះទូក គឺនៅពេលព្រឹកព្រលឹម (មើលថ្ងៃរះ) និងពេលល្ងាច (មើលថ្ងៃលិច) ដែលជាពេលទេសភាពបារាយណ៍មានសម្រស់ស្អាតបំផុត។
ភ្ញៀវជាតិភាគច្រើនមកកម្សាន្តនៅថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃបុណ្យ ចំណែកថ្ងៃធម្មតាមានតិចតួច។ សម្រាប់ភ្ញៀវអន្តរជាតិមានខ្លះៗមកតាមរយៈក្រុមហ៊ុនទេសចរណ៍។ នេះបើតាមលោក យី យួក។
ដើម្បីទាក់ទាញទេសចរនិងផ្តល់ព័ត៌មានពីសេវាកម្មនៅប្រាសាទនាគព័ន្ធ សហគមន៍បានធ្វើការផ្សព្វផ្សាយតាមរយៈការចែកខិតប័ណ្ណព័ត៌មាននៅតាមសណ្ឋាគារ និងការបង្ហោះនៅលើ TikTok និង Facebook ជាដើម។
បើតាមសមាគមទូកទេសចរណ៍នៅប្រាសាទនាគព័ន្ធ វិស័យទេសចរណ៍ជាប្រភពចំណូលសម្រាប់សមាគម ដោយសារពួកគាត់គ្មានប្រាក់ខែប្រចាំនោះទេ គឺរំពឹងតែលើចំណូលពីការរត់ទូកនេះឯង។
ខណៈដែលបច្ចុប្បន្នចំនួនភ្ញៀវនិងចំណូលមានការធ្លាក់ចុះជាងមុន ទូកទេសចរណ៍នៅប្រាសាទនាគព័ន្ធអំពាវនាវដល់ភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ឱ្យអញ្ជើញមកកម្សាន្ត និងជិះទូករបស់សហគមន៍ ដើម្បីជួយទ្រទ្រង់ជីវភាពក្រុមការងារសហគមន៍ ដែលរស់នៅពឹងអាស្រ័យលើវិស័យទេសចរណ៍៕
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៧ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


