ជីវិតកម្សាន្ដ
អតីតតារាសម្តែង ឈួន ឈឿន តួមេចោរក្នុងរឿង «អាឡេវ» ទម្លាយរឿងរ៉ាវជីវិតកំពុងពឹងផ្អែកលើការរើសអេតចាយចិញ្ចឹមជីវិត
អតីតតារាសម្តែងជើងចាស់ លោក ឈួន ឈឿន ដែលទស្សនិកជនស្គាល់ច្បាស់តាមរយៈតួមេចោរ ៥០០ ក្នុងភាពយន្តខ្មែរ រឿង «អាឡេវ» បានទម្លាយពីជីវិតដ៏លំបាកនាពេលបច្ចុប្បន្ន ដោយបញ្ជាក់ថា លោកបានធ្លាក់ខ្លួនដល់ថ្នាក់ប្រកបរបររើសអេតចាយដើម្បីចិញ្ចឹមជីវិត ប៉ុន្តែលោកនៅតែប្រឹងប្រែងរកស៊ីដោយកម្លាំងញើសឈាមខ្លួនឯង ព្រោះមិនចង់ពឹងផ្អែកលើអ្នកដទៃ។

ដ្បិតបញ្ចប់អាជីពសិល្បៈ តែអតីតតារាសម្តែងរូបនេះ ធ្លាប់បន្សល់ទុកស្នាដៃសម្តែងដ៏លេចធ្លោជាតួអង្គមេចោរ ៥០០ ក្នុងនៃរឿង «អាឡេវ» ដែលទទួលបានការគាំទ្រខ្លាំងកាលពីអំឡុងទសវត្សរ៍ឆ្នាំ២០០០ ស្តើង ជាមួយនឹងទេពកោសល្យសម្តែងជាមេចោរក្រឡៅក្រឡែ និងកំប្លែងក្រមិចក្រមើម។
យ៉ាងណាមិញ ជីវភាពបច្ចុប្បន្នរបស់លោកបានធ្វើឱ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើល និងក្តីអាណិតអាសូរ បន្ទាប់ពីមានការចែករំលែកថា លោកកំពុងប្រកបរបររើសអេតចាយដើម្បីរកចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។
ប្រភពបានរៀបរាប់ថា អានមតិលោកពូ ឈួន ឈឿន អតីតតួសម្តែងរឿង”អាឡេវ” ខាងក្រោមនេះហើយ មានអារម្មណ៍អួលដើមក (មិនមែនដោយសាតែឃើញ ត្រឹមជីវភាពគាត់តែមួយមុខទេ តែដោយសារឃើញឆន្ទៈទំនួលខុសត្រូវជីវិត)។ ឆ្លើយតបនឹងការសួរនាំលោក ឈួន ឈឿន បានបញ្ជាក់បន្ថែមថាលោកមិនបានសម្តែងទេតែពេលនេះលោកទាន់ច្រកមែនទែនហើយលោកធ្វើដើម្បីរស់ហើយអត់ចង់ឱ្យគេជួយនោះដែរ៕ ដោយ៖ចាន់រ៉ា

-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៦ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


