កីឡា
ក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
ក្រុមបាល់ទះជម្រើសជាតិ កម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ ដើម្បីឡើង ១ចំណាត់ថ្នាក់វិញនៅក្នុងតារាងចំណាត់ថ្នាក់បាល់ទះពិភពលោក FIVB Rangking បន្ទាប់ពីបាននះ ក្រុមបាល់ទះជម្រើសជាតិ ហ្វីលីពីន ដោយលទ្ធផល ៣-០ វគ្គសន្សំពិន្ទុក្នុងពូល B ពានរង្វាន់ SEA V. Cup ឆ្នាំ ២០២៦ ជើងទី២។

ការប្រកួតសន្សំពិន្ទុ លើកទី១ ជើងទី២ ក្រុមកម្ពុជា បានចាញ់ ឥណ្ឌូណេស៊ី ដោយលទ្ធផល ៣-០ ដែលបានធ្វើឲ្យបាត់បង់ ២.៤៩ ពិន្ទុ ធ្វើឲ្យធ្លាក់ពីលេខ ១២៥ ទៅលេខ ១២៩ ប៉ុន្តែសម្រាប់ការប្រកួតសន្សំពិន្ទុលើកទី២ កម្ពុជា បានយកឈ្នះហ្វីលីពីន ដោយលទ្ទផល ៣-០។ សម្រាប់ជ័យជម្នះនេះ កម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ ហើយបានកើន១ចំណាត់ថ្នាក់គឺពីលេខ ១២៩ មកត្រឹមលេខ ១២៨ ក្នុងតារាងចំណាត់ថ្នាក់បាល់ទះពិភពលោក FIVB Ranking។ ចំណែក ហ្វីលីពីន បានធ្លាក់ ១០ លេខ មកនៅត្រឹម ១០៦ និងបាត់បង់ ៦.០៣ ពិន្ទុ។

រឿងដែលហួសចិត្ត និងអយុត្តិធម៌សម្រាប់ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា គឺមិនបានទទួលពិន្ទុសោះសម្រាប់ការប្រកួតពាន SEA V. Cup 2026 ជើងទី១ នៅប្រទេសហ្វីលីពីន។ កម្ពុជា ធ្វើបានល្អបំផុត ដោយបានឈ្នះ ហ្វីលីពីន ថៃ និង ឥណ្ឌូណេស៊ី ហើយថែមទាំងលើកពាន SEA V. Cup លើកដំបូង ប៉ុន្តែបែរជាមិនទទួលបានពិន្ទុសោះ។

យោងតាម Volleytrails បានបំភ្លឺ ថា មូលហេតុ ដែល កម្ពុជា មិនបានចំណាត់ថ្នាក់កាលពីជើងទី ១ ដោយសារសមាគមបាល់ទះ អាស៊ាន ដែលស្ថិតក្រោមអាណត្តិដឹកនាំដោយបុរសជនជាតិ ថៃ លោក Somporn Chaibangyang មិនបានចុះបញ្ជីទៅក្នុង FIVB។ ដោយឡែកនៅជើងទី ២ នេះ បានចុះបញ្ជីទៅក្នុង FIVB។ ដូច្នេះ បានជា កម្ពុជា ចាញ់ គឺត្រូវធ្លាក់ចំណាត់ថ្នាក់បែបនេះ៕
អត្ថបទ៖ វិរបុត្រ
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
សន្តិសុខសង្គម១ ថ្ងៃ agoកាប់សម្លាប់ប្រពន្ធនៅខេត្តកំពង់ស្ពឺ រួចជិះម៉ូតូគេចខ្លួនទៅស្រុកកំណើតដល់ពាក់កណ្ដាលផ្លូវជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗ


