ព័ត៌មានអន្ដរជាតិ
លោក Trump ថ្លែងសុន្ទកថាជាសាធារណៈលើកដំបូងចាប់តាំងពីការបោះឆ្នោត
លោកប្រធានាធិបតី Donald Trump បានធ្វើសន្និសីទសារព័ត៌មានក្នុងរយៈពេលតិចជាងមួយម៉ោងនៅក្នុងសុន្ទរកថាជាសាធារណៈលើកដំបូងរបស់លោកចាប់តាំងពីប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានព្យាករថា គូប្រជែងរបស់គាត់គឺលោក Joe Biden បានឈ្នះតំណែងនៅសេតវិមាន។
លោកបានផ្តល់ព័ត៌មានថ្មីៗស្តីពីការឆ្លើយតបរបស់សហរដ្ឋអាមេរិកចំពោះជំងឺរាតត្បាតកូវីដ១៩ចេញពីសេតវិមានបន្ទាប់ពីករណីឆ្លងប្រចាំថ្ងៃបានកើនឡើងក្នុងកម្រិតកំណត់ត្រារយៈពេលមួយសប្តាហ៍ពេញ។
មានអ្នកឆ្លងថ្មីជាង១៥ម៉ឺននាក់ត្រូវបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ដែលវាជាតួលេខខ្ពស់បំផុតចាប់តាំងពីជំងឺរាតត្បាតនេះចាប់ផ្តើម។

លោកប្រធានាធិបតី Trump បានចាប់ផ្តើមនិយាយនៅឯសេតវិមានដោយផ្តល់ព័ត៌មានថ្មីស្តីពីកម្មវិធី Operation Warp Speed ដែលជាផែនការបង្កើតនិងចែកចាយវ៉ាក់សាំងនិងការព្យាបាលជំងឺកូវីដ១៩។
នេះជាលើកទីមួយហើយដែលគាត់និយាយជាសាធារណៈចាប់តាំងពីលោក Joe Biden ត្រូវបានប្រកាសជាអ្នកឈ្នះនៃការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០។
ទោះបីជាយ៉ាងណាក៏ដោយ មកដល់ពេលនេះ លោក Trump មិនបានសារភាពថាចាញ់នៅឡើយទេ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


