ព័ត៌មានជាតិ
មុនឆ្លងកូវីដ១៩ លោកហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ ចូលរួមកម្មវិធីធំៗ ៥ ពាក់ព័ន្ធមនុស្សរាប់ពាន់នាក់
លោកហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យបានចូលរួមកម្មវិធីធំៗជាបន្តបន្ទាប់ មុនឆ្លងកូវីដ១៩។ ក្នុងកម្មវិធីចុងក្រោយ ក៏មានវត្តមានឯកឧត្តមឃួន ស្រេង អភិបាលរាជធានីភ្នំពេញផងដែរ។
ថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០២១

លោក ហែម ដារិទ្ធិ អភិបាលនៃគណៈខណ្ឌពោធិ៍សែនជ័យ បានអមដំណើរឯកឧត្តមឃួន ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីនាំយកអំណោយទៅចែកជូនបងប្អូនប្រជាពលរដ្ឋ និងបងប្អូនកម្មករ កម្មការិនីដែលកំពុងធ្វើចត្តាឡីស័កតាមខ្នងផ្ទះ និងតាមបន្ទប់ជួល ចំនួន៧.៩៨៨គ្រួសារ ក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ថ្ងៃទី ០១ ខែមិថុនាឆ្នាំ២០២១

លោក ហែម ដារិទិ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ បានចូលរួមពិធីប្រគល់ប័ណ្ណចាក់វ៉ាក់សាំង (SINORHARM) ការពារជម្ងឺកូវីដ១៩ ក្នុងសង្កាត់ចោមចៅទី១ ជូនដល់បងប្អូនប្រជាពលរដ្ឋ និង កម្មករ-កម្មការនី ដែលបានចាក់វ៉ាក់លេីកទី២រួច។
ថ្ងៃទៅ៣១ ខែឧសភា ឆ្នាំ២០២១

លោក ហែម ដារិទ្ធិ អភិបាលនៃគណៈអភិបាលខណ្ឌ ពោធិ៍សែនជ័យ បានចូលរួមពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ កម្មករ និយោជិត ដែលមកទទួលប័ណ្ណចាក់វ៉ាក់សាំងកូវីដ១៩ ប្រមាណជាង ១២៨១ នាក់ ពីវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាលខេមៈភូមិន្ទ ក្រោមអធិបតីភាពឯកឧត្ដម ឧត្តមសេនីយ៍ឯកសាស្ត្រាចារ្យ នឹម មាលា។
ថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០២១

លោក ហែម ដារិទ្ធិ អភិបាល នៃគណៈអភិបាលខណ្ឌ បានចូលរួមពិធីទទួលអំណោយពីអង្គការមូលនិធិសប្បុរសធម៌ឆឺជី ដែលបានឧបត្ថម្ភសម្ភារៈជូនរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនិងជម្ងឺកូវីដ-១៩ ។ ក្នុងឱកាសនោះដែរអង្គរការឆឺជី និងក្រុមការងាររដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ក៏បន្តចែកសម្ភារៈបរិក្ខាការពារជូនដល់កងកម្លាំង និងកម្លាំងប្រជាការពារនៅតាមគោលដៅដែលមានចំនួន០៦កន្លែង ស្ថិតនៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃនៅតាមគោលដៅនីមួយៗ។
សៀលថ្ងៃសៅរ៍ ទី២២ ខែឧសភា ឆ្នាំ២០២១

លោក ហែម ដារិទ្ធិ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ បានបេីកកិច្ចប្រជុំជាមួយចៅសង្កាត់ទាំង ៧ និងប្រធានផ្សាររដ្ឋទាំងបី ដើម្បីជជែកពិភាក្សាលើការងារត្រៀមបើកដំណើរការផ្សាររដ្ឋឡើងវិញ រួមទាំងវិធានការសុខាភិបាលនៅតាមអាហារដ្ឋាន និងទីតាំងអាជីវកម្មនានា៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


