ព័ត៌មានជាតិ
គម្រោងហេដ្ឋារចនាសម្ព័ន្ធធំពីរកន្លែង តម្លៃជាង ២០០លានដុល្លារ បានបញ្ចប់ត្រឹមពាក់កណ្តាលឆ្នាំ ២០២១
ក្នុងឆ្នាំ ២០២១ មានគម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើនគ្រោងបញ្ចប់ ប៉ុន្តែគិតត្រឹមពាក់កណ្តាលឆ្នាំ ២០២១ ទើបតែឃើញគម្រោងពីរប៉ុណ្ណោះបានបញ្ចប់ស្ទើរ ១០០%។
ស្ពានស្ទឹងត្រង់ក្រូចឆ្មារ
ស្ពានមិត្តភាពកម្ពុជា-ចិន ដែលតភ្ជាប់ពីស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមទៅកាន់ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានស្ថាបនារួចរាល់ទាំងស្រុង និងបានដាក់ឲ្យប្រើប្រាស់ជាបណ្ដោះអាសន្ន។ ស្ពានមិត្តភាពកម្ពុជា-ចិន ដែលឆ្លងកាត់ទន្លេមេគង្គនេះ មានប្រវែងសរុប ១១៣១ម៉ែត្រ និងទទឹង ១៣,៥០ម៉ែត្រ ជាប្រភេទស្ពានបេតុង សរសៃដែក។ ស្ពាននេះបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយចំណាយថវិកាសរុបជាង ៥៦លានដុល្លារ។

មុនពិធីបុណ្យចូលឆ្នាំខ្មែរ ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ បានបើកឱ្យដំណើរការជាបណ្តោះអាសន្ន ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ កុំមានការកកស្ទះប្រើសាឡាងទៀត។
ផ្លូវជាតិលេខ ៣
គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៣ ពីភ្នំពេញទៅក្រុងកំពតមកដល់ពេលនេះសម្រេចស្ទើរ ១០០% ទៅហើយ នៅសេសសល់តែការងារមួយចំនួនតូចប៉ុណ្ណោះ។ បច្ចុប្បន្នក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងខិតខំប្រឹងប្រែងយកចិត្តទុកដាក់ពន្លឿនការងារ បំពាក់កាមេរ៉ាចាប់ល្បឿនយានយន្ត កាមេរ៉ាសុវត្ថិភាព ជញ្ជីងថ្លឹងទម្ងន់ក្រោមដី និងជញ្ជីងថ្លឹងទម្ងន់នៅក្នុងស្ថានីយ។

កំណាត់ផ្លូវជាតិមួយខ្សែនេះ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ចាប់ពីរង្វង់មូលចោមចៅដល់ក្រុងកំពត មានប្រវែងសរុបជិត ១៣៥គីឡូម៉ែត្រ ដោយឆ្លងកាត់រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងកំពត ដែល ចំណាយថវិកាសាងសង់ជាង ២០០លានដុល្លារអាមេរិក។
ដោយឡែក ក្រៅពីគម្រោងហេដ្ឋារចនាសម្ព័ន្ធទាំងពីរនេះខាងលើនេះ គម្រោងហេដ្ឋារចនាសម្ពន្ធសម្ព័ន្ធមួយចំនួនទៀត ដែលគ្រោងរួចរាល់នៅឆ្នាំ ២០២១ នេះ មិនទាន់មានព័ត៌មានអាចបញ្ចប់តាមផែនការឬអត់នោះទេ។
គម្រោងទាំងនោះមានដូចជា៖
ស្ពានខ្សែកាបទៅតំបន់អភិវឌ្ឍជ្រោយចង្វា
ស្ពានយោងដោយខ្សែកាបភ្ជាប់រវាងផ្លូវជាតិលេខ៥ឆ្ពោះទៅកាន់ទីក្រុងរណបជ្រោយចង្វា តាមគ្រោងការបញ្ចប់នៅចុងឆ្នាំ២០២១។ ស្ពានដែលមានប្រវែងប្រមាណ៥០០ម៉ែត្រ ជាគម្រោងរបស់ក្រុមហ៊ុន OCIC ដែលចំណាយថវិកាសាងសង់ជាង ៣៥លានដុល្លារអាមេរិក ជាថវិការបស់រដ្ឋាភិបាលបានមកពីការជួលដីទីក្រុងរណបជ្រោយចង្វារដល់ក្រុមហ៊ុន OCIC។
ស្ពានអាកាសនិងរង្វង់មូលចោមចៅ
ការដ្ឋានស្ពានអាកាស និងផ្លូវក្រោមដីរង្វង់មូលចោមចៅ តាមផែនការនឹងបញ្ចប់នៅឆ្នាំ ២០២១។ ស្ថាបនាដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយចំណាយថវិកាសាងសង់ប្រមាណ ២២លានដុល្លាអាមេរិក។ ក្រោយការបើកការដ្ឋានកាលពីខែមិថុនា ឆ្នាំ២០១៨ កន្លងមក គិតមកពេលនេះទើបសម្រេចបានជាង ៦០ ភាគរយប៉ុណ្ណោះ។
ផ្លូវ ៣៨ ខ្សែនៅសៀមរាប
កាលពីដើមខែមករា ២០២១ ខណៈឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការចុះទៅពិនិត្យ គម្រោងកែលម្អផ្លូវ ៣៨ ខ្សែក្នុងក្រុងសៀមរាប សម្រេចបានប្រមាណជាង ១៤ ភាគរយ ដោយនេះរួមបញ្ចូលទាំងការងារសាងសង់រួច និងសម្ភារៈដែលបានបញ្ជូនដល់ការដ្ឋាន។
ដោយឡែកមកដល់ពេលនេះ មិនទាន់មានរបាយការណ៍ការដ្ឋានស្ថាបនាផ្លូវទាំង ៣៨ ខ្សែនៅក្រុងសៀមរាប បានបញ្ចប់បានប៉ុន្មានភាគរយទៀតនោះទេ។
ផ្លូវទាំង ៣៨ ខ្សែ មានប្រវែងសរុប ១០៨ គីឡូម៉ែត្រ បានបើកការដ្ឋានកាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២០ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន គ្រោងបញ្ចប់នៅឆ្នាំ២០២១។ ចាយកញ្ចប់ថវិកាប្រមាណ ១៤០ លានដុល្លារ រួមទាំងកញ្ចប់ថវិកាជាង ៩លានដុល្លារអាមេរិកទៀត សម្រាប់ការងារចាំបាច់ក្នុងការរៀបចំ ស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ដែលនៅក្រៅគម្រោង៕
អត្ថបទ៖ ប៊ុណ្ណារ៉ា

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា