ព័ត៌មានជាតិ
រដ្ឋមន្ត្រីមហាផ្ទៃ អះអាងពីឆន្ទៈដ៏មោះមុតរបស់រដ្ឋាភិបាលក្នុងកិច្ចការពារទឹកដី គឺមិនឱ្យបាត់សូម្បីតែ១សង់ទីម៉ែត្រ
ឆន្ទៈរបស់រដ្ឋាភិបាលដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី គឺមិនឱ្យទឹកដីបាត់សូម្បីតែ១សង់ទីម៉ែត្រ ហើយក៏មិនមានចិត្តទៅដណ្ដើមទឹកដីរបស់អ្នកណាឡើយ។ នេះជាការថ្លែងរបស់ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយលោក បានអះអាងពីឆន្ទៈដ៏មោះមុតរបស់រដ្ឋាភិបាលកម្ពុជាក្នុងកិច្ចការពារបូរណភាពទឹកដី និងធានារក្សាអធិបតេយ្យភាពជាតិ។

ការថ្លែងបែបនេះរបស់លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា និងសំណេះសំណាលជាមួយកងកម្លាំងនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥នេះ។
លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គូសបញ្ជាក់ថា ជាច្រើនអាណត្តិមកហើយ មិនមានថ្នាក់ដឹកនាំណាម្នាក់បណ្តែតបណ្តោយ ឬចង់ឱ្យបាត់បង់ទឹកដីរបស់ខ្លួនឯងនោះទេ។ ទន្ទឹមនេះដើម្បីថែរក្សាទឹកដី និងព្រំដែនឱ្យបានគត់មុត និងគង់វង្ស លោកឧបនាយករដ្ឋមន្ត្រី ស សុខា បន្តថា ប្រជាពលរដ្ឋគ្រប់រូប ក៏មានភាគហ៊ុនដូចគ្នា ក្នុងការចូលរួមថែរក្សាបូរណភាពទឹកដី ដោយមិនមែនជាកាតព្វកិច្ចរបស់ថ្នាក់ដឹកនាំណាម្នាក់ឡើយ ពោលគឺជាកិច្ចការរួម។

ការថ្លែងអះអាងពីបញ្ហាព្រំដែនពេលនេះ គឺជាការឆ្លើយតបទៅនឹងក្រុមនិន្នាការប្រឆាំង ដែលបាននិងកំពុងព្យាយាមយកបញ្ហាព្រំដែនកម្ពុជាជាមួយប្រទេសជិតខាង ពិសេសការរុញស្ថានការណ៍តាមព្រំដែនរវាងកម្ពុជា និងថៃ ជាអាទិ៍ ព្រំដែនទឹក បញ្ហាកោះគុត និងប្រាសាទតាមាន់ ធ្វើជាប្រធានបទលាបពណ៌ និងបានចោទប្រកាន់ឱ្យមានការភាន់ច្រឡំលើរាជរដ្ឋាភិបាលកម្ពុជា ដោយចោទថា រាជរដ្ឋាភិបាលព្រងើយកន្ដើយចំពោះបញ្ហានេះ។
កន្លងមក តបនឹងការចោទប្រកាន់បែបនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអះអាងពីឆន្ទៈមោះមុតរបស់រដ្ឋាភិបាលក្នុងការបន្តរក្សាការពារបូរណភាពទឹកដី តាមរយៈការកសាងខ្សែបន្ទាត់ព្រំដែនមួយពេញលេញ និងច្បាស់លាស់ជាមួយប្រទេសជិតខាង ដោយមិនឱ្យមានការរំលោភបានជាដាច់ខាត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសធានារក្សាការពារមិនឱ្យមានការរំលោភបំពានបានជាដាច់ខាតលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។ ក៏ប៉ុន្តែ បើករណីប្រទេសណាចង់ឈ្លានពានចូលដែនទឹកដីរបស់កម្ពុជា កម្ពុជាក៏នឹងប្រើសិទ្ធិការពារខ្លួន ដោយការប្រើអាវុធតបទៅវិញផងដែរ៕
-
កីឡា៧ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៦ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា១ សប្តាហ៍ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៣ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


