ព័ត៌មានជាតិ
សម្ដេច ទៀ បាញ់៖ ដំណក់ប្រេងដំបូង គឺជាប្រវត្តិសាស្ត្រថ្មី ក្នុងសម័យតេជោសន្តិភាព
សម្ដេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍នៅថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ២០២១នេះថា ដំណក់ប្រេងលើកដំបូង គឺជាប្រវត្តិសាស្ត្រថ្មីមួយ នៅក្នុងសម័យតេជោសន្តិភាព ដែលកម្ពុជាទទួលបាន មានភស្តុតាងនិងពេលវេលាពិតប្រាកដអំពីការរុករកឃើញដំណក់ប្រេង។
សម្ដេច ទៀ បាញ់ មានប្រសាសន៍ នៅក្នុងសន្និសីទសារព័ត៌មាន ក្រោយពីពិធីប្រគល់ និងទទួលតំណក់ប្រេងលើកដំបូង នាវិមានសន្តិភាពនាព្រឹក ថ្ងៃទី០៩ ខែមិថុនា។ សម្ដេចបញ្ជាក់ថា ក្រៅពីសមិទ្ធិផលនេះ មានជាច្រើនរាប់មិនអស់ ដែលកម្ពុជាទទួលបាននៅក្នុងសម័យតេជោសន្តិភាព។

ពាក់ព័ន្ធនឹងក្រុមហ៊ុនរុករកប្រេង សម្ដេចទៀ បាញ់មិនបានឆ្លើយតបនោះទេ ប៉ុន្តែសម្ដេចគ្រាន់តែជឿជាក់ថា គ្រប់ការងារទាំងអស់ ជូនកាលវាមិនអាចប្រព្រឹត្តទៅដោយរលូននោះទេ អាចមានបញ្ហានេះបញ្ហានោះ តែរាជរដ្ឋាភិបាល នឹងមានវិធានការដោះស្រាយតាមការជាក់ស្ដែង។

ចំពោះការលើកឡើងពីជនអគតិមួយចំនួន ដែលលើកឡើងពីបណ្ដាសានៅពេលរកឃើញដំណក់ប្រេងនោះ សម្ដេចពិជ័យសេនាទាបានបានអះអាងថា វាជារឿងធម្មតារបស់ពួកគេទៅហើយ ពីព្រោះវាមិនមែនត្រឹមតែរឿងប្រេងនោះទេ មានរឿងជាច្រើនទៀត ដែលពួកគេបានលើកឡើងផ្ទុយពីការពិត ដើម្បីរារាំងដល់ការអភិវឌ្ឍ ក៏ដូចជាការរីកចម្រើនរបស់ប្រទេសកម្ពុជា ហើយគេមានគម្រោងគ្រប់ពេលវេលាទាំងអស់ឱ្យតែអ្វីដែលអាចបំភ្លេចបំផ្លាញការរីកចម្រើនរបស់ប្រទេសកម្ពុជា។

បើតាមសម្ដេចពិជ័យសេនា ទៀ បាញ់ ករណីនេះស្ទើរតែក្លាយទៅជារឿងធម្មតារបស់ពួកគេទៅហើយ តែយើងឯនេះវិញ ពេលដែលយើងមានសុខសន្តិភាព មានស្ថេរភាព គឺមានគុណតម្លៃខ្លាំងណាស់ មិនអាចកាត់ថ្លៃបានទេ។ ដោយឡែកអ្វីដែលកំពុងលេចធ្លោឡើងបន្ថែមទៀតនៅពេលនេះ វារឹតតែធ្វើឱ្យយើងសាទរបន្ថែមទៀត៕ អត្ថបទ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


